
នៅមុននេះបន្តិច យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហោះសារថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហាន ឃីម និងអ្នកនាង ពេជ្រ សូលីកា ដែលបានឧបត្ថម្ភ អាហារចំនួន ២០០កញ្ចប់ រួមនឹងថវិកាចំនួន ១០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយកញ្ចប់ ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងចូលរួមក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺ Covid-19 ។
តាងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្រ្តីរាជការទាំងអស់ សូមជូនពរ លោក ហាន ឃីម និងអ្នកនាង ពេជ្រ សូលីកា ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ»។
គួរឲ្យដឹងផងដែរថា ចំពោះទឹកចិត្តដែលកញ្ញា ពេជ្រ សូលីកា និងស្វាមី ឧបត្ថម្ភនេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕