Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាល្លឺម៉ង់​ផ្អាក​យកពន្ធស្រាបៀរ

រដ្ឋាភិបាលអាល្លឺម៉ង់ ​បាន​ផ្តល់ឱកាស​ដល់ក្រុមហ៊ុន​ស្រាបៀរ​នូវពេលវេលា​ហិរញ្ញវត្ថុ ​កាន់តែច្រើន​ឡើង នៅក្នុងអំឡុងពេល​ឆ្លងរាតត្បាត នៃ​វីរុស COVID-19 ។ រដ្ឋាភិបាលបានផ្តល់ឲ្យនូវជម្រើស​ដល់ក្រុមហ៊ុន​ស្រាបៀរ ដើម្បីពន្យារពេល​បង់ពន្ធប្រចាំឆ្នាំ។

អ្នកនាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុសហព័ន្ធ ​​បានថ្លែងថា «​ដើម្បី​ធ្វើឲ្យកាន់តែប្រសើរ​នូវភាពរឹងមាំ​ដល់ក្រុមហ៊ុនផលិតស្រាបៀរ ​​នៅក្នុងកាលៈទេសៈដ៏លំបាក នាពេលបច្ចុប្បន្ននេះ និងដើម្បីរក្សា​ការងារផងនោះ ក្រសួងហិរញ្ញ​វត្ថុ​សហព័ន្ធ​ និង​រដ្ឋជាដៃគូ​ទាំង​ឡាយបានព្រមព្រៀងគ្នាថា ពន្ធស្រាបៀរ​ អាចនឹងត្រូវបានពន្យារពេល» ។ 

ក្រុមហ៊ុនផលិតស្រាបៀរ​ជាច្រើន ​​បានប្រឈមនឹង​បញ្ហា​ហិរញ្ញវត្ថុ​​​ ពាក់ព័ន្ធ​នឹងការឆ្លងរាតត្បាត នៃ​វីរុស​ COVID-19នេះ ដោយសារការនាំចេញ​​ត្រូវបញ្ឈប់​ភាគច្រើន ព្រឹត្តិការណ៍​ទាំងឡាយ​ ត្រូវលុបចោល​ហើយ​ភោជនីយដ្ឋាន​នានា ក៏ត្រូវបានបិទទ្វារ។

ក្រសួងហិរញ្ញវត្ថុ​សហព័ន្ធ ​បានបញ្ជាក់ថា អ្នកដែល​ដាក់ពាក្យពន្យារពេលបង់ពន្ធនេះ​ អាចដាក់លិខិត​នៅស្នាក់ការគយកណ្តាល​ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ អ្នកនាំពាក្យ បានបន្តថា ស្នាក់ការគយកណ្តាល​សម្រប​សម្រួល ​ចំពោះ​ក្រុមហ៊ុនផលិតស្រាបៀរ​ទាំង​ឡាយនេះ ​ដើម្បី​ចៀសវាងការលំបាកហួសប្រមាណ ។ ការយកពន្ធអត្រាការប្រាក់​លើការពន្យារពេលនេះ​ អាចត្រូវបានលើកលែង​​ទៅតាមច្បាប់​ដែលបានកំណត់។ 

សមាគមអ្នកផលិតស្រាបៀរ​អាល្លឺម៉ង់​ បាន​ហៅ​ជម្រើសរបស់រដ្ឋាភិបាលសហព័ន្ធនេះ ​គឺមានសារសំខាន់​សម្រាប់ឧស្សាហកម្ម​ស្រាបៀរ ដែលកំពុងរងសម្ពាធ​​យ៉ាងខ្លាំង ។  

តួលេខ​​ក្រសួងហិរញ្ញវត្ថុ​បានបញ្ជាក់ថា ពន្ធស្រាបៀរ​​ដែលបង់ជូនរដ្ឋសហព័ន្ធ និង​ការបង់​ពន្ធ​ប្រចាំ​ឆ្នាំ២០១៩ មានសរុប​ប្រហែល​៦៥០​លាន​អឺរ៉ូ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9105998