Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ផ្ទះជួលម្នាក់ចាប់ចងស្ត្រីមានផ្ទៃពោះ៤ ខែជាប់នឹងទ្វារ ហើយបោះសម្តីថា “ចង់ប្តឹងទៅណាប្តឹងចុះ”

ភ្នំពេញ៖ ជម្លោះបន្តិចបន្តួច ម្ចាស់ផ្ទះជួលមួយកន្លែង បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ ម្នាក់ជាប់នឹងទ្វារ ហើយបានបោះពាក្យសម្តីថា “ចង់ប្តឹងទៅណាប្តឹងចុះ”។ ហេតុការណ៍នេះ ស្ថិតនៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ។ 

លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែន ថ្លែងប្រាប់នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះថា ពិតជាមានករណីនេះមែន ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ កំពុងសាកសួរជនសង្ស័យ រួចក៏ចុចបិទទូរស័ព្ទតែម្តង។

មជ្ឈដ្ឋានមួយចំនួន សង្កេតឃើញថា ចាប់តាំងពីលោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន បទល្មើសបានកើតឡើងជាបន្តបន្ទាប់ ពិសេសបញ្ហាបទល្មើសចរាចរណ៍ ដែលថ្មីៗនេះ ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានផាកពិន័យបុរសម្នាក់ដែលជិះម៉ូតូបើកភ្លើងពេលថ្ងៃ ចំនួន២៥,០០០រៀល និង ទុកម៉ូតូគេ១យប់ ពិន័យថែម៣៥,០០០រៀលទៀត ដែលនាំអោយមហាជនរិះគន់យ៉ាងខ្លាំងក្លា ។

ទន្ទឹមនេះ មហាជនក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសកម្មភាពការងាររបស់លោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យផង៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9105972