ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់CCW ។
កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែងនៅតាមបណ្តោយផ្លូវ២៧១ ភូមិមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះខាងលើមានឈ្មោះតឿស៊ីសុវត្ថិ អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខឯកជន មានស្រុកកំណើតនៅឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានត្អូញត្អែថារូបគាត់អត់មានលុយទិញបាយហូបទេ រងចាំបើកលុយបាននិងទៅលេងស្រុកកំណើតហើយ ក្រោយនិយាយលេងជាមួយអ្នកជិតខាងរួច ក៏ដើរចូលក្នុងក្រុមហ៊ុនវិញ ស្រាប់តែសន្ទុះក្រោយមកប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលខណ្ឌមានជ័យសហការណ៏ការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពនៅទីតាំងកន្លែងកើតហេតុខាងលើ។
បន្ទាប់ពីពិនិត្យសពរួចសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សួង សាម