Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្តភូកេតបានបិទតំបន់ទេសចរណ៍ចំនួនពីរទៀតគឺ Karon និង Rawai

តំបន់ចំនួន ២ ទៀតនៅភូកេតដែលត្រូវបានគេស្គាល់ថាមានសណ្ឋាគារ resort​ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតត្រូវបានបិទមិនឱ្យដំណើរការរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ខណៈរដ្ឋបាលខេត្តបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩។

អភិបាលខេត្តPakkapong Thaweepat ស្ថិតក្នុងឋានៈជាប្រធានរដ្ឋបាលស្ថានភាពគ្រាអាសន្នខេត្តភូកេត បានចុះហត្ថលេខាលើបទបញ្ជាចំនួនពីរ កាលពីថ្ងៃអាទិត្យដើម្បីបិទទ្វារKaron និង Rawai ដោយលើកឡើងពីហានិភ័យនៃការឆ្លងវីរុសកូវីដ១៩។ ទាំងសាធារណជននិងយានយន្តមិនត្រូវបានអនុញ្ញាតឱ្យចេញឬចូលតំបន់ទាំងពីរដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។ មន្ត្រីសុខាភិបាលនឹងពិនិត្យមើលសីតុណ្ហភាពរបស់ប្រជាជនគ្រប់រូបនៅក្នុងតំបន់ទាំងពីរនោះ។ ចំពោះអ្នកដែលមានរោគសញ្ញាហាក់ដូចជាផ្ទុកវីរុសកូវីដ១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅទីតាំងដែលបានកំណត់។ មន្រ្តីសុខាភិបាលនឹងបញ្ជាឱ្យធ្វើការកម្ចាត់មេរោគដោយការសម្អាតតាមផ្ទះនិងទីសាធារណៈទាំងអស់។ កាលពីថ្ងៃអាទិត្យរដ្ឋបាលខេត្តបានបញ្ជាឱ្យបិទតំបន់Patong ដោយមូលហេតុដូចគ្នា។

ជាមួយគ្នានេះដែរអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ(CAAT) លោកChula Sukmanop បាននិយាយនៅថ្ងៃនេះថា បន្ទាប់ពីការបិទអាកាសយានដ្ឋានសុវណ្ណភូមិរយៈពេល ៧២ម៉ោង អាកាសយានដ្ឋាននឹងចាប់ផ្តើមប្រតិបត្តិការវិញចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះ។ លោកបានណែនាំដល់ប្រជាជនថៃនៅក្រៅប្រទេសដែលមានផែនការវិលត្រឡប់មកស្រុកវិញ ឱ្យពួកគេថែរក្សាខ្លួនដើម្បីជៀសផុតពីវីរុសកូវីដ១៩ និងគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាលនៅពេលដែលចូលមកដល់ប្រទេសកំណើត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9105909