Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូពេទ្យប្រចាំក្លិបបាល់ទាត់​នៅបារាំង ​ធ្វើអត្តឃាត ក្រោយដឹងថា ផ្ទុកវីរុស ​COVID-19

ប្រព័ន្ធផ្សព្វផ្សាយ​របស់បារាំង​នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា លោក Bernard Gonzalez ដែលជាគ្រូពេទ្យ​មួយរូប​ប្រចាំ​នៅក្លិបបាល់ទាត់ប្រទេសបារាំង Stade de Reims នោះ បានធ្វើអត្តឃាត ក្រោយពេល​ផ្តាច់ខ្លួននៅឆ្ងាយដាច់ដោយឡែកពីគេឯង ដោយសារតែ​មានផ្ទុកវីរុស​ COVID-19 ។ 

មុនពេល​ធ្វើអត្តឃាត, គ្រូពេទ្យ​អាយុ​៦០ឆ្នាំ Gonzalez បានស្ថិតនៅ​ផ្ទះ​ជាមួយ​ភរិយា​របស់គាត់ ដែល​ក៏ជាអ្នកបានផ្ទុកវីរុស COVID-19 ផងដែរ ។ យោងតាមការចេញផ្សាយ​របស់កាសែតបារាំង Le Parisien​ បានបញ្ជាក់ថា គាត់(Gonzalez)បានបន្សល់ទុកបណ្តាំ​មរណៈ ពន្យល់អំពីមូលហេតុធ្វើអត្តឃាតនេះផងដែរ ។ 

លោក Arnaud Robinet អភិបាលក្រុង Riems ដែលបានយល់ច្បាស់អំពី​ជំងឺ​ COVID-19នោះ បានថ្លែងថា លោកបានដឹង​អំពី​លិខិត​បណ្តាំ​នៃការធ្វើមរណរបស់​លោកគ្រូពេទ្យ​ប្រចាំក្លិបបាល់ទាត់​នោះផងដែរ ។ 

លោក Robinet បានថ្លែងថា ខ្ញុំសូម​ចូលរួម​រំលែកទុក្ខចំពោះ​ឪពុកម្តាយរបស់គាត់, ភរិយា​ និងក្រុមគ្រួសាររបស់គាត់ ។​ គាត់គឺជាជនរងគ្រោះម្នាក់​បណ្តាលមកពីវីរុស COVID-19… ខ្ញុំដឹងថា គាត់បានបន្សល់ទុកបណ្តាំ​ពន្យល់មូលហេតុ​ការសម្រេចចិត្តរបស់គាត់ ។ ប៉ុន្តែ​ខ្ញុំ​មិន​ធ្វើអត្ថាធិប្បាយចំពោះលិខិតនោះឡើយ។ គាត់គឺជាគ្រូពេទ្យ​មួយរុប​ដែល​ទទួលបានការគោរព​រាប់អាន និងជាបុរសដែលគួរឲ្យគោរពស្រឡាញ់ ។ 

នៅពេលជាមួយគ្នានេះដែរ ប្រភព​ពីអ្នកនៅក្នុងក្លិបបាល់ទាត់​បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា មិនបានដឹងា គ្រូពេទ្យ Gonzalez ផ្ទុកវីរុស COVID-19នោះឡើយ ។ កាលពីសប្តាហ៍​មុននេះ​ មានការជួបជុំនិយាយគ្នាជាមួយ​គ្រូពេទ្យរូបនេះផងដែរ ។ ​

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលបារាំង, នៅពេលបច្ចុប្បន្ននេះ វីរុស COVID-19​បានកើនឡើង ៧០ ៤៧៨​នាក់​ ក្នុងនោះបាត់បង់ជីវិតជាង ៨ ០០០​នាក់ និងជាង ១៦ ០០០នាក់​បានជាសះស្បើយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9105675