Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជាពីជំងឺកូវីដ១៩ បានស្នើសុំបរិច្ចាគឈាមដើម្បីព្យាបាលអ្នកជំងឺដទៃទៀត

សមាគមកាកបាទក្រហមថៃកំពុងស្វែងរកការបរិច្ចាគឈាម ពីអ្នកដែលបានជាសះស្បើយពេញលេញពីវីរុសកូវីដ១៩។

យោងតាមសាស្រ្តាចារ្យ Dutjai Chaivanichsiri នាយកមជ្ឈមណ្ឌលឈាមនៃសមាគមកាកបាទក្រហមថៃបានបង្ហាញថា ឈាមអាចត្រូវបានប្រើជាការព្យាបាលសម្រាប់អ្នកជំងឺដែលទទួលរងពីការឆ្លងមេរោគសួតធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុសកូរ៉ូណាបន្ថែមពីលើថ្នាំ ទម្រាំមានវ៉ាក់សាំងការពារវីរុសនេះ។ អ្នកបរិច្ចាគឈាមដែលបានជាសះស្បើយពីជំងឺនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យនិងឆ្លងកាត់ការស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុននឹងជួបជុំគ្រួសារដូចធម្មតាបាន។ លោកវេជ្ជបណ្ឌិត Yong Pooworavan អ្នកជំនាញខាងរោគសាស្ត្រនៃមហាវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Chulalongkorn បានមានប្រសាសន៍ថា អ្នកជំងឺដែលបានជាសះស្បើយមានភាពស៊ាំនឹងវីរុស ហើយយើងអាចប្រើឈាមពួកគេដើម្បីបញ្ឈប់ការរីករាលដាលមេរោគដែលធ្វើឱ្យស្ទះខ្យល់ដកដង្ហើម។

រូបតំណាង

ការសិក្សាអំពីការប្រើប្រាស់ឈាមអ្នកជំងឺដែលបានជាសះស្បើយនៅទីក្រុងវូហាន និងសៀងហៃ ប្រទេសចិនបានបង្ហាញថា វាមានប្រសិទ្ធភាពនិងមានសុវត្ថិភាព ហើយវិធីសាស្ត្រនេះ​​ត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក។ សម្រាប់​​ព័ត៌មានបន្ថែមអាចទាក់ទងមជ្ឈមណ្ឌលឈាមនៃសមាគមកាកបាទក្រហមថៃតាមរយៈលេខ ០២-២៦៣៩៦០០-៩៩ ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9105611