Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បណ្ឌិត ជា មុនីឫទ្ធិ៖ ប្រជាជនចិនម្នាក់ ជំពាក់សំបុត្រចូលទស្សនាអង្គរវត្តកម្ពុជា ១ សន្លឹក

ភ្នំពេញ៖ នៅមុនកូវីដ១៩កើតឡើង ក្រៅពីអ្នកវិនិយោគិនចិន គឺភ្ញៀវទេសចរចិនជាច្រើនបានមកកាន់កម្ពុជា។ ហើយនៅពេលដែលសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនក្នុងពេលកើតឡើងកូវីដ១៩ ប្រជាជនចិនភាគច្រើនបានលើកឡើងថា ពួកគាត់ជំពាក់កម្ពុជានូវសំបុត្រទស្សនាអង្គរវត្តមួយសន្លឹក។ បញ្ហានេះគឺបានបញ្ចាក់ថា​ នៅក្រោយពេលដែលកូវីដ១៩ បញ្ចប់ទៅ ប្រជាជនចិនជាច្រើន​នឹងមកកាន់កម្ពុជា​។ នេះបើតាមការឲ្យដឹងពីលោក បណ្ឌិត ជា មុន្នីរិទ្ធ ប្រធានសមាគមន៍ស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ចិន។

លោកបណ្ឌិត លើកឡើងទៀតថា ចំពោះភ្ញៀវទេសចរដែលមកកាន់កម្ពុជានេះដែរ កន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រំពឹងថាបាន ២លាននាក់ ប៉ុន្តែក្រោយមក ចំនួនភ្ញៀវទេសចរចិនបានកើនឡើងលើសផែនការរួចទៅហើយ កាលពីឆ្នាំ២០១៩កន្លងមកនេះ។

ក្នុងពេលដែលកម្ពុជា ចិន កំពុងតែសស្រាក់សស្រាំ ជួយគ្នាយ៉ាងសកម្មក្នុងវិបត្តកូវិដ១៩ លោកប្រធានសមាគមន៍ស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ចិន គិតថា ប្រជាជនចិនកាន់តែច្រើននឹងមកកាន់កម្ពុជា ឬក៏ពង្រឹង និងពង្រីកថែមទៀត នៅក្នុងវិស័យសេដ្ឋកិច្ច ដោយលើកកម្ពស់ក្នុងវិស័យទេសចរណ៍ ជូនដល់កម្ពុជាផងដែរ៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9105571