Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេ UEFA បង្ហើបពីថៃ្ង ដែល Champions League និង Europa League ត្រូវបញ្ចប់រដូវកាលនេះជាដាច់ខាត

ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប លោក Aleksander Ceferin បានបង្ហើបថា ក្របខណ្ឌ Champions League និង Europa League ត្រូវតែបញ្ចប់នៅថៃ្ងទី៣ ខែសីហា ជាដាច់ខាត។

ក្នុងពេលបច្ចុប្បន្ននេះ បាល់ទាត់ទូទាំងពិភពលោកត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារវីរុស Covid-19 ដែលធើ្វឲ្យការប្រកួតទាំងនោះមានភាពជាប់គាំង ដោយមិនទៅតាមកាលវិភាគដែលបានកំណត់ឡើយ។

ក្របខណ្ឌអឺរ៉ុបធំៗទាំងពីរ គឺ Champions League និង Europa League គិតត្រឹមពេលនេះគឺលេងបានដល់វគ្គ១៦ក្រុមចុងក្រោយហើយ ខណ:ថ្នាកដឹកនាំកំពុងពិភាក្សាគ្នាក្នុងការធើ្វយ៉ាងណាដើម្បីឲ្យការប្រកួតពានរង្វាន់ទាំងពីរនេះ បញ្ចប់ទៅតាមការកំណត់ជាថ្មី។

ក្នុងបទសម្ភាសមួយ លោក Aleksander Ceferin បាននិយាយថា៖ «ក្របខណ្ឌទាំងពីរត្រូវបានបញ្ចប់នៅថៃ្ងទី៣ ខែសីហាជាដាច់ខាត»។

«ពេលនេះវាជាស្ថានភាពដ៏ពិបាក ដូច្នេះយើងត្រូវតែបត់បែនតាមកាលបរិច្ឆេទ។ ប្រសិនបើវិបត្តិបានធូរស្បើយមុនពេលនោះយើងអាចចាប់ផ្តើមឆាប់ៗនេះ»

ប្រភព៖ Metro

from: https://tnaot.com/km/m/detail/article/9105410