Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រោះ​តែជំងឺកូវីដ១៩ រឿង «Mulan» ត្រូវលើកពេល​បញ្ចាំងជា​ថ្មី​

ខ្សែភាពយន្ត «Mulan» ជារឿង​កុន​ខ្នាតធំ​របស់ Disney ដែល​មានតារា​ស្រី​លំដាប់A កញ្ញា ​ Liu Yifei ជា​តួ​ឯក​។ រឿង​នេះ​បាន​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង​ដំបូង​កាល​ពី​ថ្ងៃ​ទី ២៧ ខែមីនា​ ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​ពេល​នេះជំងឺផ្លូវ​ដង្ហើមថ្មី​កាន់​តែ​រាលដាល​ពេក ទើបត្រូវពន្យារពេល ហើយ​ថ្មីៗ​លេច​ឮថា​រឿង​នេះ​នឹង​លើក​ទៅ​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៤ ខែកក្កដា ខាងមុខ​វិញ។

នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ស្ដាយ​មួយ​របស់​អ្នក​គាំទ្រ​ជា​ច្រើន​ ព្រោះ​ពួក​គេបាន​ទន្ទឹង​រង់​ចាំ​រយៈពេល​ជា​យូរ​នូវ​ថ្ងៃ​បញ្ចាំង​រឿង​កុន​ខ្នាតធំរបស់​ Disney មួយ​នេះ​ តែ​បែរ​ជា​គ្រប់យ់អ​ត្រូវ​ផ្លាស់ប្ដូរ​ព្រោះ​តែ​កូវីដ១៩​ទៅ​វិញ។ យ៉ាង​ណា​ក្ដី «Mulan» ត្រូវ​ពន្យារពេលបែប​នេះ ដើម្បី​សុវត្ថិភាព​អ្នក​គ្រប់គ្នា ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទាំង​អស់គ្នា។ ថ្ងៃ​បញ្វាំង​ក៏​ត្រូវ​លើក​​ដល់​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០២០ អំឡុង​រដូវ​ក្ដៅ។

សម្រាប់​ពេលវេលាបញ្ចាំងជាថ្មី​នេះ អាច​និយាយ​បាន​ថា​មិន​ជា​យូរ​ពេល​ណាស់ណា​ទេសម្រាប់​ Fan ទាំង​អស់​ ព្រោះ​ថា​បើ​ធៀប​ទៅ​នឹង​រឿង​របស់​ Dwayne Johnson មាន​ចំណងជើង​ថា «Jungle Cruise» ត្រូវ​ពន្យារ​ថ្ងៃ​បញ្ចាំង​រហូតដល់​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ២០២១ ឯណោះ ដែល​ជា​ពេល៕

អត្ថបទ៖ ផេង ផលធិតា  ប្រភព៖ jaynestars  

from: https://tnaot.com/km/m/detail/article/9105217