Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មួយយន្តហោះមានអ្នកដំណើរតែម្នាក់គត់នៅអាមេរិក

នៅមានជើងហោះហើរជាច្រើន នៅលើពិភពលោក ពិសេសជើងហោះហើរក្នុងស្រុក បើទោះបីមិនមានអ្នកដំណើរ ក៏ត្រូវហោះហើរ​ផងដែរ​។ ពលរដ្ឋនៅលើពិភពលោក ត្រូវនៅក្នុងផ្ទះ​ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល នៃកូវីដ-១៩ ។

កន្លងមក អ្នកឯកទេសថតរូបរបស់សារព័ត៌មានរ៉យទ័រ លោក Carlos Barria បានធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Washington Reagan ឆ្ពោះទៅកាន់ទីក្រុង New Orleans តាមជើងហោះហើរលេខ៤៥១១ របស់ក្រុមហ៊ុនអាកាសចរណ៍​ American Airlines។ នៅលើយន្តហោះទាំងមូល គឺមានអ្នកដំណើតែលោកម្នាក់គត់។

លោក​ Carlos Barria បានលើកឡើងថា​«នៅពេលធ្វើដំណើរ បុគ្គលិកនៅលើយន្តហោះ បានណែនាំតាមទម្លាបពេលហោះហើរ មិនតែប៉ុណ្ណោះ ក៏បាន អញ្ជើញខ្ញុំឲ្យទៅអង្គុយកៅអីជួមុខទៀតផង។ ខ្ញុំជាអ្នកដំណើរ ម្នាក់គត់នៅលើយន្តហោះនេះ​»។

កន្លងមកក៏មានស្ត្រីម្នាក់ ធ្វើដំណើរទៅសួរសុខទុក្ខ អ្នកម្តាយ​ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍​ American Airlines ក៏ត្រូវបាន​ ផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មាន CNN ​ ដោយនៅលើយន្តហោះនោះ មានតែគត់ម្នាក់គត់។

កត្ដាទាំងនេះជាលទ្ធផល បង្កឡើងដោយកូវីដ-១៩ ហើយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់បានរងការខាតបង់យ៉ាងខ្លាំង ដោយសារមិនមានអ្នកដំណើរ ហើយបុគ្គលិកនៅតែបើកប្រាក់ខែជាធម្មតា ។ ជើងហោះហើរ​នៅក្នុងស្រុករបស់អាមេរិក នៅតែដំណើរការ​តែកាត់បន្ថយការហោះហើរ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9105031