ភ្នំពេញ៖ មនុស្សចំនួន ៣ នាក់បន្ថែមទៀតបានជាសះស្បើយពីវីរុសកូវីដ១៩ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
ករណីជាសះស្បើយចំនួន ៣នាក់នេះគឺពួកគាត់ជាជនជាតិម៉ាឡេស៊ីទាំងអស់ ។ ដោយបុរសអាយុ ៣៩ ឆ្នាំ បុរសអាយុ ២៦ ឆ្នាំ និងបុរស ៤០ឆ្នាំ ពួកគាត់សុទ្ធតែមកពីការជួបជុំបែបសាសនា នៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម ខណៈបច្ចុប្បន្នពួកគាត់បានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យហើយ។
សូមជម្រាបថា នេះគឺជាថ្ងៃទី៣ ហើយ ដែលកម្ពុជាយើងពុំមានករណីឆ្លងមេរោគកូវីដ១៩ ដោយករណីឆ្លងសរុបមានត្រឹមតែ ១១៤នាក់ប៉ុណ្ណោះ ចំណែកឯមនុស្សជាសះស្បើយកើនរហូតដល់ ៥៣នាក់ គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ៕ ដោយ៖ តារា