Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីអង់គ្លេស​ ចូលមន្ទីរពេទ្យ ចេះតែនៅក្តៅខ្លួន

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson)​ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ត្រូវបានបញ្ជូន​កាន់មន្ទីរពេទ្យ ​​ដើម្បីធ្វើតេស្ត បន្ទាប់ពីលោកនៅតែនៅក្តៅខ្លួន ក្រោយ​រយៈពេល​១០ថ្ងៃ​ នៃការធ្វើរោគវិនិច្ឆ័យរបស់លោក ​មានផ្ទុកវីរុស COVID-19 ។

ការចូលទៅកាន់មន្ទីរពេទ្យ​របស់នាយករដ្ឋមន្ត្រីអង់គ្លេសនេះ មិនមែនជាករណីអាសន្ន​ បណ្តាលមកពី​វីរុស COVID-19 នោះឡើយ ។ ប៉ុន្តែ​វាជារឿង​ធម្មតា​ កាលណាលោកសមានអាការ​ក្តៅ​ខ្លួន​ គឺត្រូវតែចូលទៅកាន់​មន្ទីរពេទ្យ ​ដើម្បី​ពិនិត្យ​សុខភាព។ នេះបើតាមសេចក្តីប្រកាស​ថ្លែងការណ៍​របស់​វិមាន Downing Street ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ចនសុន អាយុ៥៥ឆ្នាំ បានប្រកាសថា លោក​មានផ្ទុកវីរុស COVID-19 ហើយប្រកាស​ផ្តាច់ខ្លួន​នៅតែឯង រយៈពេល៧ថ្ងៃ​ នៅក្នុងភូមិគ្រឹះរបស់គាត់​នៅ​ Dowing Street ។

បើតាមប្រភពព័ត៌មាន ​បានបញ្ជាក់ថា លោក ចនសុន ហាក់លេចឡើង​នូវសញ្ញាក្តៅខ្លួន​ឡើងវិញ បន្ទាប់ពីបានជាសះស្បើយ ​ប្រហែល១សប្តាហ៍​ ហើយធ្វើការពីលំនៅឋាន​មកនោះ។ លោកបានបន្ត​​ថា លោកស្ថិតនៅតែផ្ទះ​ ពីព្រោះ​​កម្តៅនៅក្នុងខ្លួន​មាន​កម្រិតខ្ពស់ ជារោគសញ្ញា​មួយ ​នៃរោគសញ្ញា​ COVID-19 ។ 

សេចក្តីថ្លែងការណ៍​បានប្រកាស ​កាលពីថ្ងៃទី៤ ខែមេសា ថា «តាមដំបូន្មាន​របស់វេជ្ជបណ្ឌិត លោកនាយករដ្ឋមន្ត្រី ​ត្រូវបានបញ្ជូន​ចូលទៅកាន់មន្ទីរពេទ្យ​ ដើម្បីធ្វើតេស្ត នៅយប់នេះ។ នេះគឺជាជំហាន​ការពារជាមុន  ហើយនាយករដ្ឋមន្ត្រី​បន្ត​មានរោគសញ្ញា​កូរ៉ូណាវីរុស ១០ថ្ងៃ បន្ទាប់ធ្វើតេស្តវិជ្ជមាន នៃវីរុស» ។ 

សូម​ជម្រាបថា នេះមិនមែនជាករណីអាសន្ន​​អ្វីឡើយ ពីព្រោះ​នេះគ្រាន់តែ​ជារោគសញ្ញា​ ដែលនៅតែបន្ត​លេចឡើងតែប៉ុណ្ណោ។  ដោយឡែក រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អង់គ្លេស លោក Matt Hancock ដែលវិជ្ជមានវីរុស​ COVID-19 ផងដែរនោះ បានជាសះស្បើយ​ ហើយវិលត្រឡប់ចូលទៅបំពេញការងារវិញ​ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០​ផងដែរ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9104818