នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តក្រុមហ៊ុន វីរៈ ប៊ុនថាំ បើកបរក្រឡាប់ធ្លាក់ប្រឡាយ នៅចំណុចស្ពានទី២ ស្ថិតក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកអ្នកដំណើរប្រភេទពីរជាន់របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តរតនៈគិរី លុះមកដល់ចំណតក្រុមហ៊ុននៅខេត្តមណ្ឌលគិរី ក៏បានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនគិរីក្នុងល្បឿនលឿនបានត្រឹម ០៣គីឡូម៉ែត្រ ដល់ចំណោតកែង ក៏ក្រឡាប់ធ្លាក់ប្រឡាយតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំង និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកដំណើរទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕ ដោយ ៖ សុង យូ