Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ ចាន់ សាយ័ន្ត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

ក្នុងនោះផងដែរសមត្ថកិច្ចជំនាញធ្វើការដកហូតវ​ត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ទូរសព្ទដៃចំនួន ០២គ្រឿង កាបូបក្រវាត់ចង្កេះចំនួន០១ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9104232