Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យោធាថៃរៀបចំមន្ទីរពេទ្យនិងកន្លែងស្នាក់នៅសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩ក្នុងករណីចាំបាច់

ក្រសួងការពារជាតិថៃបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ  មានកន្លែងទំនេរសម្រាប់ធ្វើជាមន្ទីរពេទ្យនៅតាមមូលដ្ឋាននិងត្រៀមបុគ្គលិកដើម្បីជួយ ប្រសិនបើចំនួននៃការឆ្លងវីរុសកូវីដ​ ១៩ លើសពីប្រព័ន្ធសុខាភិបាល។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក Kongcheep Tantravanich បានមានប្រសាសន៍នៅថ្ងៃនេះថា យោងទៅតាមទិន្នន័យបច្ចុប្បន្ននេះ ប្រសិនបើអត្រានៃការឆ្លងមិនបានថយចុះមុនពាក់កណ្តាលខែមេសាទេនោះ ប្រព័ន្ធសុខាភិបាលដែលមានស្រាប់ប្រហែលជាមិនអាចទ្រទ្រង់នូវចំនួនអ្នកជំងឺដ៏ច្រើនលើសលប់នេះបានឡើយ។ លើសពីនេះលោកបានកត់សម្គាល់ថា មានជនជាតិថៃជាច្រើននៅក្រៅប្រទេសមានបំណងចង់វិលត្រឡប់មកស្រុកវិញ។ អ្នកដែលធ្វើដំណើរទាំងអស់នឹងត្រូវចូលក្នុងកន្លែងដែលដាក់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋ ដូច្នេះចាំបាច់ត្រូវមានកន្លែងស្នាក់នៅមុនពេលពួកគេមកដល់។ 

លោកពន្យល់ថា មន្ទីរពេទ្យនៅតាមអគារផ្សេងៗនឹងត្រូវប្រើសម្រាប់ផ្ទុកអ្នកផ្ទុកវីរុសកូវីដ ១៩កម្រិតស្រាល ចំណែកឯមន្ទីរពេទ្យនឹងត្រូវទុកសម្រាប់អ្នកជំងឺកម្រិតធ្ងន់ធ្ងរ។ មន្ទីរពេទ្យយោធា និងអគារផ្សេងៗមានទំហំសរុបដែលអាចដាក់បានគ្រែចំនួន ២៦០០គ្រែ។ បច្ចុប្បន្ននេះ មូលដ្ឋានកងទ័ពជើងទឹក Sattahip និងសាលាហោះហើររបស់កងទ័ពអាកាសនៅក្នុងស្រុក Kamphaeng Saen នៃខេត្ត Nakhon Pathom ត្រូវបានប្រើដើម្បី ដាក់ឲ្យជនជាតិថៃដែលធ្វើដំណើរមកពីបរទេស។ អ្នកនាំពាក្យរបស់ CCSA លោកThaveesilp Wissanuyothin បានសង្កត់ធ្ងន់លើភាពចាំបាច់នៃអ្នកដែលរដ្ឋបានដាក់ឱ្យនៅដាច់ដោយឡែក នៅតាមកន្លែងនានារបស់រដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង។ លោកបានមានប្រសាសន៍ថា« ប្រសិនបើអ្នកដែលត្រឡប់មកពីបរទេសម្នាក់ ឬពីរនាក់មានផ្ទុកវីរុសកូវីដ ១៩ ហើយពួកគេមិនបានរាយការណ៍មកអាជ្ញាធរ នោះពួកគេនឹងក្លាយជាមេរោគដែលចម្លងអ្នកគ្រប់គ្នា។» នេះជាមេរៀនដែលយើងបានឆ្លងកាត់រួចហើយ” ។ លោកបានថ្លែងអំណរគុណដល់អ្នកដំណើរទាំង ១៥៨នាក់ ដែលមកដល់ព្រលានយន្តហោះកាលពីថ្ងៃសុក្រហើយបានទាក់ទងទៅអាជ្ញាធរ រួមទាំងបានព្រមព្រៀងក្នុងការរស់នៅដាច់ដោយឡែក។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9104224