Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់រថយន្តដឹកអ្នកដំណើរទាំងអស់ ត្រូវមានទឹកអាល់កុលឲ្យអ្នកដំណើរលាងដៃ

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព នៅរសៀលថ្ងៃទី៥ ខែមេសានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំម្ចាស់រថយន្ត និងអ្នកធ្វើដំណើរជាមួយទាំងអស់ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖ 

-បើបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល ដោយមិនប្រើម៉ាស៊ីនត្រជាក់

-លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ចប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសសាយផ្សេងៗ រូមទាំងកូវីដ១៩

-ត្រូវសម្អាតជាប្រចាំដោយប្រើទឹកសាប៊ូ និងអាល់កុលតាមធ្នាក់កៅអី

-ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត

-ចំពោះអ្នកបើកបររថយន្ត បើមានរោគសញ្ញា ដូចជា ផ្តាសាយ ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ​ ដើម្បីពិនិត្យសុខភាព

សូមបញ្ជាក់ថា សេចក្តីណែនាំនេះមានប្រសិទ្ធភាព ចាប់ពីម៉ោង ២៣ និង ៥៩ នាទី នៃថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០តទៅ៕   

from: https://tnaot.com/km/m/detail/article/9103579