Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាម ពុំមានសូម្បីតែ១ករណី ថ្ងៃអាទិត្យនេះ អំពី COVID-19

តាមប្រភពព័ត៌មានបានផ្សាយថា ក្រសួងសុខាភិបាលវៀតណាម​បានប្រកាសដំណឹងល្អថា​ នៅទូទាំងប្រទេស គឺពុំ​មានសូម្បីតែ​មួយ​ករណី ស្តីអំពីវីរុស COVID-19​ ត្រូវបានកត់ត្រា​នៅថ្ងៃទី​៥ ខែមេសា​ឆ្នាំ២០២០ ។ នៅប្រទេសនេះ វីរុស COVID-19 បានឆ្លងសរុប​២៤០​ករណី ក្នុងនោះ​​៩០​នាក់ ​បានជាសះស្បើយ ហើយនិងពុំមានករណីបាត់បង់ជីវិត​​នោះទេ ។ 

ទីភ្នាក់ងារព័ត៌មាន​វៀតណាម VNA បានផ្សាយថា «ជាករណីទីមួយ​ហើយ ដែលប្រទេស​នេះ ពុំមាន​ករណី​ឆ្លង​ COVID-19 ចាប់តាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នោះរៀងរហូតមក»។ 

ក្រសួងសុខាភិបាល​វៀតណាម​បានបញ្ជាក់ថា វៀតណាម​បានកត់ត្រា​វីរុស COVID-19 ថ្មី​ចំនួន​៣ករណី​ កាលពីថ្ងៃទី៤ ខែមេសា ធ្វើឲ្យ​កើនឡើងសរុប​២២៤ករណី គិតចាប់តាំងពីថ្ងៃទី៦ ខែមីនា ។ 

ប្រទេសនេះ មានករណីសង្ស័យ ចំនួន​៣ ៧៣៦នាក់ និងជាង ៧៤ ០០០ នាក់​ កំពុងដាក់ឲ្យស្ថិតនៅដោយឡែក​​ពីគេឯង គិតមកត្រឹមថ្ងៃអាទិត្យ ។ ក្នុងចំណោមអ្នកឆ្លងវីរុស COVID-19 ទាំងអស់ មាន​៩០នាក់បានជាសះស្បើយ​ផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9103386