Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរបានព្រមានទៅកាន់អ្នកដែលមកពីបរទេសទាំង២៤នាក់ដោយសារមិនរាយការណ៍ទៅអាជ្ញាធរ

អាជ្ញាធរកំពុងគំរាមបង្ហាញឈ្មោះជនជាតិថៃ ២៤នាក់ជាសាធារណៈដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi កាលពីថ្ងៃសុក្រហើយបានវិលត្រឡប់ទៅផ្ទះវិញដើម្បីគេចពីការដាក់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋ ប្រសិនបើពួកគេមិនរាយការណ៍មកអាជ្ញាធរនៅត្រឹមម៉ោង ៦ ល្ងាចថ្ងៃនេះ។

ស្នងការប៉ូលិសអន្តោប្រវេសន៍លោក Pol Lt-Gen Sompong Chingduang បានព្រមានថា ជនដែលគេ​ចខ្លួនត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ម៉ឺនបាត។ អ្នកដំណើរជនជាតិថៃសរុបចំនួន ១៥៨នាក់បានមកដល់អាកាសយានដ្ឋានកាលពីល្ងាចថ្ងៃសុក្រ។ ពួកគេមួយចំនួនបានតវ៉ាអំពីរឿងដែលថាពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ ភាពច្របូកច្របល់បានកើតឡើងរហូតដល់មន្រ្តីយោធាពីរនាក់បានធ្វើអន្តរាគមន៍និងបាននិយាយទៅកាន់អ្នកដំណើរដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីអាកាសយានដ្ឋាន។ រហូតមកដល់ពេលនេះមានចំនួន ១៣៤នាក់ហើយដែលបានរាយការណ៍ទៅអាជ្ញាធរ នៅសល់មនុស្ស ២៤នាក់ទៀតដែលមិនបានរាយការណ៍ទៅអាជ្ញាធរ។

រូបតំណាង

លេខាធិការអចិន្រ្តៃយ៍ក្រសួងមហាផ្ទៃ Chatchai Promlert បានចេញសេចក្តីណែនាំជាបន្ទាន់កាលពីម្សិលមិញដល់អភិបាលខេត្តទាំងអស់ដើម្បីតាមដានអ្នកដំណើរទាំង ១៥៨នាក់។ អភិបាលខេត្តនីមួយៗត្រូវណែនាំដល់អ្នកដែលធ្លាប់ទាក់ទងជាមួយជនដែលទើបមកពីបរទេសឱ្យប្រយ័ត្នខ្លួន និងឱ្យអ្នកមកពីបរទេសរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9103372