Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាងកាត់សក់ ថែរក្សាសម្ផស្សត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

យោងតាមសេចក្តីប្រកាសនូវវិធានការការពារការឆ្លងនៃវីរុសកូវីដ ១៩របស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានចេញផ្សាយសម្រាប់អ្នកមានរបបជាអ្នកកាត់សក់ ថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធផ្សេងៗសូមមានវិធានការការពារឲ្យកាន់តែមានប្រសិទ្ធិភាព និងមានការចូលរួមការពារការឆ្លងនៃជំងឺកូវីដ ១៩ នេះផងដែរ។ 

១. ជាក់ស្តែងនៅក្នុងវិធានការនេះទៀតសោតក្រសួងបានប្រកាសនៅតាមកន្លែងកាត់សក់ ថែរក្សាសម្ផស្ស កាត់ក្រចក និងសេវាពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសសូមប្រុងប្រយ័ត្ន និងការពាររួមមាន៖ 

ក.សូមកាត់បន្ថយជាអតិប្បរមានូវចំនួនដងដែលត្រូវរកសេវាទាំងនោះ (បើអាចធ្វើបាន) នៅក្នុងដំណាក់កាលនៃការទប់ស្តាត់ការចម្លងវីរុសកូវីដ ១៩ នេះ។ 

រូបតំណាង

ខ. ប្រសិនបើចាំបាច់ខានមិនបាន សូមអនុវត្តនូវការពារខ្លួនដូចតទៅ ៖ 

– បុគ្គលម្នាក់ៗ ត្រូវពាក់ម៉ាស់ (ទាំងជាងកាត់សក់ និងអ្នកកាត់សក់) ឲ្យត្រូវតាមក្បួនខ្នាតជាចាំបាច់ រហូតដល់ការកាត់សក់បានចប់សព្វគ្រប់ 

– ជាងកាត់សក់ត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាល់កុល ឬទឹកជែលសម្រាប់លាងដៃឲ្យបានស្អាត មុនចាប់កាត់សក់ជូនភ្ញៀវ 

– ត្រូវរក្សាអនាម័យឲ្យបានស្អាតល្អនៅកន្លែងកាត់សក់ ឬកន្លែងថែរក្សាសម្ផស្ស ដោយជូតសម្អាតរៀងរាល់ពេលដែលមានភ្ញៀវមកកាត់សក់ ឬមករកសេវាថែរក្សាសម្ផស្ស នៅកន្លែងរបស់ខ្លួន 

– ពេលកាត់សក់ ឬពេលធ្វើសក់ ឬកិច្ចការថែរក្សាសម្ផស្សផ្សេងៗ ត្រូវចៀសវាងការនិយាយស្តីទល់មុខ (បើចៀសមិនបាន និយាយឲ្យបានតិចជាទីបំផុត ហើយគេចមុខចេញពីគ្នាកុំឲ្យទល់មុខគ្នា)។ បុគ្គលនីមួយៗអាចអនុវត្ត ការកោរមុខរបស់ខ្លួនដោយខ្លួនឯងផ្ទាល់ 

រូបតំណាង

– សម្ភារៈប្រើប្រាស់សម្រាប់កាត់សក់ ឬថែរក្សាសម្ផស្ស ចាំបាច់ត្រូវតែលាងសម្អាត (បើលាងនឹងសាប៊ូមិនបាន សូមលាងឬ ត្រាំនឹងទឹកអាល់កុលចំនួន ៤០ ទៅ ៦០នាទីជាចាំបាច់) រៀងរាល់ក្រោយពេលប្រើប្រាស់សម្ភារៈទាំងអស់នោះរួច និងមុនយកទៅប្រើប្រាស់លើបុគ្គលម្នាក់ទៀតជាចាំបាច់

– ក្រណាត់ ឬកន្សែង ដែលប្រើប្រាស់សម្រាប់គ្របមុខ ឬគ្របដងខ្លួនបុគ្គលដែលត្រូវកាត់សក់ ចាំបាច់ហាមដាច់ខាតមិនត្រូវប្រើបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត គឺត្រូវប្រើតែម្តងគត់សម្រាប់បុគ្គលម្នាក់ ហើយត្រូវតែបោកគក់សម្អាតនឹងសាប៊ូ ហាលថ្ងៃជាប្រចាំនូវក្រណាត់ ឬកន្សែងដែលត្រូវបានប្រើប្រាស់សម្រាប់បុគ្គលម្នាក់រួចហើយនោះ 

– ជាងកាត់សក់ ឬថែរក្សាសម្ផស្ស ត្រូវពាក់ស្រោមដៃថង់ប្លាស្ទិក ឬហ្កង់ (Glove) 

– កៅអីកាត់សក់ ឬកៅអីអង្គុយ ត្រូវដាក់ឲ្យមានគម្លាតពីគ្នាលើសពីមួយម៉ែត្រកន្លះឡើងទៅ 

– ក្រោយពីកាត់សក់រួច ត្រូវមុជទឹក ដុសសាប៊ូ កក់សក់ សម្អាតខ្លួនប្រាណភ្លាមៗ មុននឹងជួបជាមួយសមាជិកក្រុមគ្រួសាររបស់ខ្លួននៅក្នុងផ្ទះ 

– ទាំងអ្នកកាត់សក់ និងអ្នកដែលត្រូវកាត់សក់ ត្រូវចៀសវាងការចាប់ដៃគ្នា និងការប៉ះពាល់គ្នាផ្ទាល់ជាអតិប្បរមាក្នុងអំឡុងពេលកាត់សក់ ឬសកម្មភាពថែរក្សាសម្ផស្ស។

– បុគ្គលដែលមានបញ្ហាសុខភាព ឬមិនស្រួលខ្លួន ត្រូវស្វែងរកការពិនិត្យព្យាបាល ដោយហៅទៅលេខ ១១៥ ឬទៅមន្ទីពេទ្យរដ្ឋ ដោយមិនត្រូវមករកសេវាកាត់សក់ ថែរក្សាសម្ផស្សនិងសេវាពាក់ព័ន្ធឡើយ។ 

រូបតំណាង

២. សម្រាប់កន្លែងផ្តល់សេវាផ្សេងៗ  

វិធានការការពារការចម្លងវីរុសកូវីដ ១៩ សំខាន់ៗមានដូចជា៖ 

– ត្រូវជូតសម្អាតកន្លែងលក់ដូររបស់ខ្លួនឲ្យបានស្អាតល្អ ជាមួយនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ 

– អនុវត្តការរក្សាចម្ងាយពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតឲ្យបានលើសពី ១ ម៉ែត្រកន្លះឡើងទៅ 

– កុំប្រជ្រៀត និងចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន 

– ប្រើប្រាស់ម់ាស់ ឬក្រម៉ា ឬកន្សែង ខ្ទប់មាត់ពេលក្អក កណ្តាស់ជាចាំបាច់ 

– ចៀសវាងការប៉ះពាល់គ្នាដោយផ្ទាល់ បើចៀសមិនបានត្រូវប្រើស្រោមដៃថង់ប្លាស្ទិក ឬហ្កង់ (Glove) ជាចាំបាច់

– រក្សាអនាម័យ និងសម្អាតសម្ភារៈ និងរបស់របបដែលដាក់លក់ដូរឲ្យបានជាប់ជាប្រចាំ 

– ឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ ឬអាល់កុល ឬជែលលាងដៃ ក្រោយពីចាប់កាន់វត្ថុអ្វីមួយ

– មិនត្រូវយកដៃប៉ះពាល់ផ្ទៃមុខរបស់ខ្លួន ប្រសិនបើមិនទាន់បានលាងសម្អាតនោះទេ

– បុគ្គលដែលមានបញ្ហាសុខភាព ឬមិនស្រួលខ្លួន ត្រូវស្វែងរកការពិនិត្យព្យាបាល ដោយហៅទៅលេខ ១១៥ ឬទៅមន្ទីពេទ្យរដ្ឋ ដោយមិនត្រូវមករកសេវាកាត់សក់ ថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធឡើយ។

អ្វីដែលកាន់តែពិសេសជាងនេះក្រសួងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋកន្លងមកដែលបានចូលរួមទប់ស្តាត់ការចម្លងនៃវីរុសកូវីដ ១៩នេះ ហើយក្រសួងក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ ១៩ពីបុគ្គលម្នាក់ទៅកាន់ម្នាក់ទៀត និងទៅកាន់សមាគមន៍របស់យើងថែមទៀតផង៕ 

ដោយ៖ Seyha 

from: https://tnaot.com/km/m/detail/article/9103322