ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញមុខជនសង្ស័យ២នាក់ ដែលជាមេក្លោងចែកចាយគ្រឿងញៀនយ៉ាងសកម្ម។
សូមជ្រាបថា កាលពីថ្ងៃទី២ ខែមេសា វេលាម៉ោង ២២ និង៣០នាទី នៅចំណុចផ្លូវសាធារណ: លេខ១៦៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយលោកនាយករង សឿង ណុល ដោយមានការសម្របសម្រួលពីលោ សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប
គោលដៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ វត្ថតាងចាប់យកបាន ម្សៅក្រាមសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់ប្រហែលកន្លះគីឡូ រួចបន្តទៅឆែកឆេរគោលដៅទី២ទៀត។
គោលដៅទី២ នៅថ្ងៃទី៣ ខែមេសា វេលា ម៉ោង៩:៣០នាទី នៅចំណុចបន្ទប់ជួលលេខ៣៣c ផ្ទះលេខ២៥z ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)១៦ដុំទម្ងន់ប្រហែល១៦ គីឡូ។
សរុបរួម ក្រោយពីធ្វើតេស្ត និងថ្លឹងរួច ឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១៦គីឡូក្រាម និង ៤៧៨.៧៧ក្រាម។ បច្ចុប្បន្ន សមត្ថកិច្ចបាន ក៏សាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សួង សាម