Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នាំនេះ មាស សុខសោភា តំណាងឱ្យទេពធីតាមហាសង្រ្កាន្តឆ្នាំថ្មី ព្រះនាង “គោរាគទេវី”

បុណ្យចូលឆ្នាំថ្មី គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ប្រជាជនខ្មែរ ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅ ចំនួន៣ថ្ងៃ។

សម្រាប់ឆ្នាំនេះកំពូលតារាចម្រៀងស្រី មាស សុខសោភា បានគ្រងឈុតទេវតាតំណាងឱ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មីឆ្នាំជូតព្រះនាង “គោរាគទេវី” ជាបុត្រីទី២នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ចន្ទ័ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២០ វេលាម៉ោង ២០:៤៨ នាទីយប់។

⚜ទ្រង់អម្ពរ(ស្លៀកសំពត់)ពណ៍លឿង

⚜សៀតផ្កាអង្គារ៍បុស្សនៅព្រះការណ៍(ត្រចៀក)

⚜អាភរណៈ(ម្កុដ)កែវមុត្តា(គុជខ្យង)

⚜ភក្សាហារ ទ្រង់សោយ តេលំ(ប្រេងល្ង)

⚜ព្រះហស្ថស្តាំទ្រង់ព្រះខ័ន ព្រះហស្ថឆ្វេងទ្រង់យដ្ធិ(ឈើច្រត់)

⚜គង់ផ្ទុំបើកព្រះនេត្ររំពៃលើខ្នងព្យគ្ឃ(ខ្លាដំបង)

ចំពោះការកំណត់ខែ-ថ្ងៃ-ម៉ោង-នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណ គឺក្បួនមហាសង្ក្រាន្តនេះឯង៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9102802