Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយម្នាក់ទៀតហើយនៅ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥០នាក់ ខណៈរកមិនឃើញអ្នកឆ្លងថ្មីឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល

អ្នកជាសះស្បើយថ្មីម្នាក់នោះ គឺបុរសម៉ាឡេស៊ីអាយុ៦២ឆ្នាំ ជាក្រុមមកធ្វើការងារសាសនា ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម។

គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី៥ ខែមេសានេះ ស្ថានភាពកូវីដ១៩នៅកម្ពុជា​ មានអ្នកសម្រាកព្យាបាលនៅសល់ ៦៤នាក់ ខណៈអ្នកជាសះស្បើយកើនដល់ ៥០នាក់ ក្នុងចំណោមអ្នកមានជំងឺកូវីដ១៩ សរុបទាំងអស់ ១១៤នាក់៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9102795