នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នេះលោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចចិត្តមិនយកប្រាក់កម្រៃសេវាជួលតូប ថ្លៃភាស៊ី និងថ្លៃផ្សេងៗទៀតពីប្រជាពលរដ្ឋដែលជាអាជីវករកំពុងលក់ដូរនៅក្នុងទីតាំងខាងក្នុង និងខាងក្រៅនៃបរិវេណតំបន់សួនកម្សាន្ត Skyland & Jet Garden Park តែប៉ុណ្ណោះសម្រាប់រយៈពេល ០៣ខែ ចាប់ពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២០ នេះតទៅ។
លោកឧកញ៉ាបានឱ្យដឹងថា ថ្លៃសេវាជួលតូប និងថ្លៃសេវាផ្សេងៗ បើគិតជាទឹកប្រាក់សរុបប្រមាណជាជាង ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុង ០១ខែ។
គួរបញ្ជាក់ផងដែរថា ការមិនយកប្រាក់កម្រៃទៅលើសេវាផ្សេងៗនេះធ្វើឡើងដើម្បីបន្តគាំទ្រ និងចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតទូទាំងសកលលោកនាសព្វថ្ងៃនេះ៕ ដោយ៖ សុង យូ