Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តដឹកអ្នកដំណើរបែកកង់ក្រឡាប់ផ្ងារជើង បណ្តាលឱ្យមានអ្នករងរបួសធ្ងន់-ស្រាល

កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តសាំយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បណ្តាលឱ្យមានមនុស្សរងរបួសមួយចំនួន ស្ថិតនៅក្នុងភូមិអូពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពព័ត៌មាននៅទីតាំងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តសាំយ៉ុងមួយគ្រឿងដឹកអ្នកដំណើរចេញពីខេត្តរតនគិរីឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុស្រាប់តែបែកកង់ក្រឡាប់ផ្ងារជើង បណ្តាលឱ្យមនុស្សចំនួន ០៤នាក់ រងរបួសធ្ងន់-ស្រាល ខណៈនៅក្នុងរថយន្តមានមនុស្សចំនួន ១៤នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រចេះភ្លាមៗ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9102620