Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដោយសារសត្វទាប៉ុន្មានក្បាល ផ្តាច់ជីវិតបុរស ០២នាក់ នៅក្នុងលូ

នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នេះមានករណីបុរស ០២នាក់ ដេញតាមចូលទៅចាប់សត្វទានៅក្នុងលូ រហូតបាត់ដំណឹងជាច្រើនម៉ោងទើបមានការភ្ញាក់ផ្អើលសង្ស័យស្លាប់ ក៏កាយរកមើលអស់ជាច្រើនម៉ោងទើបឃើញស្លាប់យ៉ាងអាណោចអាធ័ម នៅម្តុំផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោងប្រមាណជា ១៤និង០០នាទីរសៀល មានកម្មករសំណង់ម្នាក់ឃើញសត្វទារត់ចូលទៅក្នុងលូ ក៏ចូលទៅជួយចាប់យកឱ្យម្ចាស់គេវិញ។ បុរសរូបនោះចាប់បានសត្វទាចំនួន ០៥ក្បាល រួចក៏បន្តចូលតាមរកថែមទៀត ស្រាប់តែបាត់ខ្លួនមិនឃើញចេញមកវិញ។

ប្រភពដដែលបានបន្តទៀតថា ដោយសារតែបាត់ខ្លួនមិនឃើញចេញមកក៏មានបុរសម្នាក់ទៀតដែលជាកម្មករសំណង់ដូចគ្នាចូលតាមរក ហើយស្រាប់តែបាត់ខ្លួនទាំងពីរនាក់ រហូតដល់ម៉ោងជាង ១៨និង៣០នាទីល្ងាច មានការកាយលូទើបរកឃើញទាំងពីរនាក់បាត់បង់ជីវិតបាត់ទៅហើយ។

គួរបញ្ជាក់បន្ថែមផងដែរថា ក៏មានបុរសទីបីចូលទៅជួយផងដែរ ប៉ុន្តែចូលទៅបានបន្តិចក៏បានស្រែកហៅឱ្យគេជួយវិញ សំណាងដែលមានអ្នកភូមិទៅទាញជើងត្រឡប់មកវិញ ទើបអាចរស់រានមានជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងបញ្ជាក់ថា លូនេះមានប្រវែងជាង ១០០ម៉ែត្រ និងមិនសូវជាមានខ្យល់ចេញចូលនោះទេ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានធ្វើកោសល្យវិច័យប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9102619