Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីសាស្ត្រដ៏ល្អសម្រាប់អ្នកបើកបររថយន្តតាក់ស៊ីអនឡាញអំឡុងពេលមានកូវីដ ១៩

យើងទាំងអស់គ្នាប្រាកដជាស្គាល់រួចមកហើយនូវក្រុមហ៊ុនតាក់ស៊ីអនឡាញដែលបានចរាចរណ៍នៅក្នុងប្រទេសយើងនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនដែលមានសេវាកម្មដឹកជញ្ជូនភ្ញៀវតាមរយៈរថយន្តតាក់ស៊ីនេះរួមមាន ក្រុមហ៊ុន PassApp , Grap , WeGO និងតាស៊ីនម៉ែត្រជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមានភាពល្បីល្បាញខ្លាំងមែនទែនទៅលើការដឹកជញ្ជូនភ្ញៀវតាមរយៈសេវាកម្មតាក់ស៊ីនេះ ដោយសារតែមានភាពងាយស្រួល ចំណេញពេលវេលា និងចំណាយថវិកាសមរម្យ មិនត្រឹមតែប៉ុណ្ណោះក៏អាចជូនអ្នកដំណើរទៅគោលដៅដោយសុវត្ថភាពផងដែរ។

រូបតំណាង

 ស្របពេលមានជំងឺកូវីដ ១៩ កំពុងតែមានការរាតត្បាតទៅលើមនុស្សជាច្រើននាក់ ក៏មានមនុស្សមិនតិចសំងំនៅក្នុងផ្ទះជួបជុំគ្រួសារដោយមិនចេញទៅទីសាធារណៈ និងទីប្រជុំជននានា ដែលទង្វើនេះពិតជាល្អសម្រាប់ការទប់ស្តាត់ និងការការពារសម្រាប់ខ្លួនឯង និងគ្រួសារពីជំងឺមួយនេះផងដែរ។ 

រូបតំណាង

យោងតាមគេហទំព័រ Sanook បានចេញផ្សាយក្នុងថ្ងៃនេះដោយបានណែនាំទៅកាន់អ្នកបើកបររថយន្តតាក់ស៊ី និងភ្ញៀវរួមដំណើរពីវិធីក្នុងការការពារ និងការទប់ស្តាត់នៃការឆ្លងជំងឺកូវីដ ១៩។ វិធីសាស្ត្រទាំងអស់នោះរួមមាន៖  

– ត្រូវដាក់ជែល ឬទឹកអាល់កុល សម្រាប់លាងសម្អាតដៃក្នុងឡានគ្រប់ពេលវេលា ដូចជាពេលដែលទទួលលុយពីភ្ញៀវ ឬប៉ះពាល់សម្ភារផ្សេងៗ។ ជែល ឬទឹកអាល់កុលនេះត្រូវតែប្រើប្រាស់ទាំងអ្នកបើកបរ និងអ្នកដំណើរ

– បើកបង្អួចឲ្យមានខ្យល់ខាងក្រៅចេញ-ចូលគ្រប់គ្រាន់ (មិនចាំបាច់ប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងរថយន្តក៏បានដែរ) 

– សម្អាតរថយន្តយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ ឬរាល់ពេលដែលប្តូរវេនគ្នានៅពេលបើកបររថយន្តតែមួយ 

– ណែនាំឱ្យអ្នកដំណើរអង្គុយនៅកៅអីខាងក្រោយ

– ទាំងអ្នកបើកបរ និងអ្នករួមដំណើរគួរតែពាក់ម៉ាសការពារឲ្យបានត្រឹមត្រូវ

– ប្រសិនបើបានឃើញមានអ្នកដំណើរដែលមានអាការមិនស្រួលខ្លួនដូចជា ក្អក កណ្តាស់…។ អ្នកបើកបរថយន្តត្រូវតែសម្អាតនៅជុំវិញកៅអី ដៃទ្វារ ដែលអ្នកមានរោគសញ្ញានេះប៉ះពាល់ និងបើកកញ្ចក់ទ្វានៅក្បែរកៅអីបន្ទាប់ពីគាត់បានចេញពីរថយន្ត។ 

រូបតំណាង

មួយវិញទៀតប្រសិនបើអ្នកបើកបរគ្រប់ៗរូបមានរោគសញ្ញាផ្តាសាយ គ្រុនក្តៅ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ថប់ទ្រូង (មានដង្ហើមខ្លី) គួរតែផ្អាកការងារមួយរយៈ និងឃុំខ្លួននៅក្នុងផ្ទះ ១៤ ថ្ងៃសិន សឹមបន្តការងារទៀតដើម្បីចៀសវាការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។ 

ហើយទាំងអស់នេះជាវិធីសាស្ត្រដ៏ល្អសម្រាប់អ្នកបើកបរតាក់ស៊ីអនឡាញគ្រប់ក្រុមហ៊ុនទាំងអស់ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកដែលមានឡានផ្ទាល់ខ្លួន អ្នកប្រកបអាជីពដឹកភ្ញៀវតាមរថយន្តឈ្នួល (អ្នករត់ឡានឈ្នួល) និងអ្នកដែលមានរបបជាអ្នកបើករថយន្តដឹកបុគ្គលិកក៏អាចធ្វើតាមវិធីសាស្ត្រទាំងនេះបាន ដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារខ្លួន និងការទប់ស្តាត់នៃវីរុសកូវីដ ១៩នេះថែមទៀតផង៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9102582