Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្ន ស្មើនឹងយកជីវិតទៅបោះចោល

បុរសម្នាក់តខ្សែភ្លើងម៉ូទ័របូមទឹកមិនបានប្រុងប្រយ័ត្ន ស្រាប់តែបណ្តាលឱ្យឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ នឹង ភិន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាភ្លើង។

បច្ចុប្បន្នសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិច័យ និងរៀបចំធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9102575