Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីទារកអាយុ ១ខែឆ្លងវីរុសកូវីដ​១៩

ប្រទេសថៃនៅថ្ងៃនេះបានរាយការណ៍អំពីករណីទារកអាយុ ១ខែនៅខេត្ត​ Rayong បានធ្វើតេស្តរកវីរុសកូវីដ ១៩ឃើញវិជ្ជមាន។

រូបតំណាង

លោក Surasak Charoensirichote អភិបាលខេត្ត Rayongបានមានប្រសាសន៍ថា មន្រ្តីសុខាភិបាលសង្ស័យថាទារកបានឆ្លងជំងឺនេះពីឪពុកម្តាយដែលកំពុងរស់នៅក្នុងទីក្រុងបាងកក។ បច្ចុប្បន្នទារកនេះត្រូវបញ្ជូនទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ដើម្បីព្យាបាល។

រហូតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយពីវីរុស COVID-19 នៅខេត្ត Rayong មានចំនួន៤ករណីហើយ។ បន្ទាប់ពីការប្រកាសបម្រាមគោចរនៅពេលយប់ទូទាំងប្រទេសដែលបានចាត់ចូលជាធរមានកាលពីថ្ងៃសុក្រ លោកអភិបាលខេត្តបានមានប្រសាសន៍ថា លោកនឹងណែនាំបន្ថែមដល់រដ្ឋបាលមូលដ្ឋានទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាប្រជាពលរដ្ឋបានគោរពយ៉ាងតឹងរឹងនូវបម្រាមគោចរនេះ។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9102560