នៅវេលាម៉ោង ០៨និង៥៥នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងរវាងរថយន្តសាំយ៉ុងបើកក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-2252 បណ្តាលឱ្យជនរងគ្រោះចំនួន ០២នាក់ ស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។
ហេតុការណ៍ដ៏រន្ធត់នេះផងដែរកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣២៣-៣២៤ ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប៕ ដោយ ៖ សុង យូ