Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើភ្នែកឡើងក្រហមជារោគសញ្ញានៃវីរុសកូវីដ ១៩ដែរឬទេ?

យោងតាមគេហទំព័រ Phunutoday បានចេញផ្សាយនៅក្នុងថ្ងៃនេះដោយមានបណ្ឌិត្យសភាវេជ្ជសាស្ត្រផ្នែកជំងឺភ្នែកនៅសហរដ្ឋអាមេរិកបានចែករំលែក និងជូនដំណឹងទៅកាន់ប្រជាជននៅលើពិភពលោកថា រោគសញ្ញាភ្នែកឡើងក្រហម ដែលជាភាសាអង់គ្លេសហៅថា Pinkeye គឺជារោគសញ្ញាដំបូងនៃជំងឺរលាកផ្លូវដង្ហើម ឬជំងឺកូវីដ ១៩។ លទ្ធផលនេះគឺត្រូវបានពឹងផ្អែកលើការសិក្សាថ្មីមួយ និងរបាយការណ៍វេជ្ជសាស្ត្រដែលបង្ហាញពីអ្នកផ្ទុកជំងឺនេះនាពេលកន្លងមក។ ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ ដែលសង្កេតឃើញថាធ្លាប់មានអ្នកជំងឺចំនួន ៣០ នាក់ដែលមានផ្ទុកជំងឺកូវីដ ១៩នៅប្រទេសចិន ត្រូវបានគេបានធ្វើតេស្ត និងរកឃើញមានម្នាក់ក្នុងចំណោម ៣០នាក់នោះមានរោគសញ្ញាភ្នែកឡើងក្រហមនេះ។ 

រូបតំណាង

បណ្ឌិត្យសភាវេជ្ជសាស្ត្រនេះក៏បានលើកឡើងពីករណីមួយនេះថា មានគិលានុបដ្ឋាយិកាម្នាក់មានឈ្មោះថា Chelsey Earnest ធ្វើការនៅក្នុងមជ្ឈមណ្ឌលថែទាំជីវិត។ គាត់បាននិយាយថា អ្នកជំងឺវ័យចំណាស់ជាច្រើននាក់ដែលគាត់បានធ្វើរោគវិនិច្ឆ័យនៃអ្នកផ្ទុកជំងឺកូវីដ ១៩នេះគឺមានរោគសញ្ញាដំបូងរបស់ពួកគេ ភ្នែកឡើងក្រហមនេះតែម្តង។ បច្ចុប្បន្នក្រុមវេជ្ជសាស្ត្រនេះបាននឹងកំពុងណែនាំឱ្យអ្នកជំនាញផ្នែករោគភ្នែក គួរតែរកមើលថាតើអ្នកដែលមានរោគសញ្ញាដំបូងនៃភ្នែកឡើងក្រហមនេះ មានរោគសញ្ញា ក្អក គ្រុនក្តៅ ដកដង្ហើមខ្លី ឬអត់?។ ចំពោះការពិនិត្យ និងធ្វើតេស្តរកមេរោគនេះ បុគ្គលិកថែទាំសុខភាពទាំងអស់ត្រូវពាក់ឧបករណ៍ការពារភ្នែក ច្រមុះ និងមាត់ដើម្បីចៀសវាងហានិភ័យខ្ពស់នៃការឆ្លងវីរុសនេះផងដែរ។

រូបតំណាង

សូម្បីតែនៅក្នុងចក្រភពអង់គ្លេសក៏ត្រូវបានគេសិក្សា និងធ្វើតេស្តនាពេលកន្លងមកនេះ រីឯលទ្ធផលចេញមកក៏មានភាពស្រដៀងគ្នាដែរ។ ក្នុងនោះគេរកឃើញថាមានមនុស្សចំនួន ៩ នាក់មានរោគសញ្ញាភ្នែកឡើងក្រហម (Pinkeye) ក្នុងចំណោមអ្នកផ្ទុកជំងឺចំនួន ៩៩៩ នាក់។ ជាការពិតណាស់ភ្នែក ច្រមុះ និងមាត់ត្រូវបានគេចាត់ទុកថាជាកន្លែងដែលងាយចម្លងវីរុសនេះខ្លាំងជាងគេ នេះហើយជាមូលហេតុដែលអ្នកជំនាញផ្នែកសុខភាពណែនាំឱ្យមនុស្សកុំប៉ះពាល់តំបន់ទាំងនេះដោយដៃផ្ទាល់ ប្រសិនជាមិនបានលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកអាល់កុល និងជែលលាងដៃនោះទេ។ លើសពីនេះទៀតក៏មានអ្នកជំនាញផ្នែកភ្នែកមួយចំនួនណែនាំឱ្យអ្នកពាក់វ៉ែនតាក្នុងអំឡុងពេលនេះដើម្បីកាត់បន្ថយការប៉ះពាល់ភ្នែក និងលម្អងធូលីចូលនៅពេលដែលដើរចេញទៅក្រៅផ្ទះ។

 

រូបតំណាង

ទោះជាយ៉ាងណាក៏ដោយរោគសញ្ញានេះ នៅតែត្រូវបានគេចាត់ទុកថាជារោគសញ្ញាដ៏កម្រមួយបើប្រៀបធៀបទៅនឹងរោគសញ្ញាដទៃនៃអ្នកផ្ទុកជំងឺ Covid-19 នេះ ពោលដោយសាររោគសញ្ញានេះមិនមែនកើតឡើងទៅលើអ្នកផ្ទុកគ្រប់ៗគ្នានោះទេ ហើយក៏មិនមែនមនុស្សគ្រប់គ្នាដែលមានរោគសញ្ញានេះអាចសម្មតថាឆ្លងវីរុសកូរ៉ូណាដែរ ទាល់តែមានការធ្វើតេស្តពីវេជ្ជសាស្ត្រត្រឹមត្រូវ និងចេញថាលទ្ធផលវិជ្ជមានទើបអាចចាត់ទុកថាអ្នកកំពុងតែមានវីរុសនេះបាន៕ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9102426