Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឡាន​ទំនើប​មួយ​គ្រឿង ត្រូវ​ភ្លើង​លេប​ត្របាក់​ទាល់​តែ​ក្លាយ​ជា​ផេះ

ភ្នំពេញ៖ រថយន្ត​ទំនើប ម៉ាក RANROVER ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កឲ្យ​មានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឈានដល់សមត្ថកិច្ច ខណ្ឌសែនសុខ បានប្រើរថយន្តពន្លត់អគ្គិភ័យ ដល់​ទៅ​ ២គ្រឿង ជួយ​អន្តរាគម​ពន្លត់ បញ្ចៀស​រាលដាល​ទៅ​លើ​អ្នក​ដទៃ ប៉ុន្តែ​មិន​អាច​ស្រោច​ស្រង់​បាន ដោយ​អគ្គិភ័យ បាន​លេប​ត្របាក់​សល់​តែ​គ្រោង​ឆ្អឹង​ដែក​ប៉ុណ្ណោះ។

ហេតុការណ៍​នេះ កើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅ​ក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តរងការឆាបឆេះ ម៉ាកRANROVER ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ  ភ្នំពេញ2P-0268 មាន​អ្នកបើកបរ ឈ្មោះ សាត ស៊ីថា ភេទប្រុស អាយុ ២៩ឆ្នាំ ជាជាងជួសជុលរថយន្ត។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ គេឃើញអ្នកបើកបរ បានបញ្ឆេះរថយន្តខាងលើចតក្រោមដើមឈើ តែមួយសន្ទុៈក្រោយមកមិនដឹងជាមូលហេតុអី ក៏បង្កជាឆេះហុយទ្រលោម អណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ៕ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9102321