Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅតំបន់អាស៊ាន និងពិភពលោក បន្ដកើនឡើង

បើគិតមកដល់ត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងបណ្ដាប្រទេស នៃតំបន់អាស៊ាន និងនៅលើពិភពលោក មិនទាន់មានសញ្ញាថមថយឡើយ ហើយក្នុងចំណោមប្រជាជាតិអាស៊ានទាំង១០នេះ មានអ្នកឆ្លងថ្មីកើនឡើង ចំនួន៤២២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់១២៣៦៨នាក់ ក្នុងនោះស្លាប់៤២០នាក់ និងជាសះស្បើយ ២២២១នាក់។

ប្រទេសអាស៊ានទាំង១០នេះ គឺម៉ាឡេស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកផ្ទុកវីរុសនេះកើនឡើងដល់ ៣៤៨៣នាក់ ក្នុងនោះស្លាប់៥៧នាក់ និងជាសះស្បើយចំនួន៩១៥នាក់។ ហ្វីលីពីន ជាប្រទេសលំដាប់លេខ២ នៃអ្នកឆ្លងកូវីដ១៩ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លងកើនឡើង ៣០៩៤នាក់ ក្នុងនោះស្លាប់១៤៤នាក់ និងជាសះស្បើយ៥៧នាក់។

ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង ២០៩២នាក់ ក្នុងនោះស្លាប់១៩១នាក់ និងជាសះស្បើយ១៥០នាក់។ ប្រទេសនេះមានចំនួនអ្នកស្លាប់ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន។ រីឯប្រទេសថៃ មានអ្នកឆ្លងកើនឡើងដល់២០៦៧នាក់ ក្នុងនោះស្លាប់២០នាក់ និងជាសះស្បើយ៦១២នាក់។

ប្រទេសសិង្ហបុរី មានអ្នកឆ្លងកើនឡើង១១១៤នាក់ ក្នុងនោះស្លាប់៦នាក់ និងជាសះស្បើយ ២៨២នាក់។ វៀតណាមមានអ្នកឆ្លង ២៣៩នាក់ ក្នុងនោះជាសះស្បើយចំនួន៩០នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង១៣៥នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ៦៦នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លងចំនួន១១៤នាក់ ក្នុងនោះជាសះស្បើយ៤៩។ មីយ៉ាន់ម៉ា មានអ្នកឆ្លងចំនួន២០នាក់ ក្នុងនោះស្លាប់ម្នាក់។ ឡាវមានអ្នកឆ្លងចំនួន១០នាក់។

បើគិតមកដល់ត្រឹមវេលាខាងនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ សរុប ១ ១២១ ៩៩១នាក់ ក្នុងនោះស្លាប់ ៥៩ ៤០៣នាក់ និងជាសះស្បើយ ចំនួន២៣០ ៣១៧នាក់។ ប្រទេសនៅលើភពផែនដីនេះ គឺអាមេរិកមានអ្នកឆ្លងច្រើនជាងគេ ​​ដោយមានអ្នកផ្ទុកកូវីដ១៩ ជិត៣០ម៉ឺននាក់។ ប៉ុន្ដែអ៊ីតាលី ជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេនៅលើពិភពោក ដោយមានអ្នកស្លាប់ ១៤ ៦៨១នាក់។

ដោយឡែកប្រទេស និងដែនដី ដែលមានអ្នកឆ្លងតិចជាងគេបំផុត រួមមាន ប្រទេសប៉ព័រញូវហ្គីណេ, ទីម័រខាងកើត និងកោះហ្វខ្លែនដ៍។ ប្រទេស និងដែនដីទាំង៣នេះ ទើបតែមានករណីឆ្លង ១ករណីដូចគ្នា៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9102279