វេជ្ជបណ្ឌិតជុំវិញសកលលោកព្រមានថា អ្នកជំងឺកូរ៉ូណាមួយចំនួនអាចនឹងខូចខួរក្បាល ដោយសារតែមេរោគដ៏វិនាសកម្មនេះ។
អ្នកជំងឺនៅរដ្ឋផ្លរីដាម្នាក់វ័យ ៧០ ឆ្នាំ បានបាត់បង់សមត្ថភាពនិយាយយ៉ាងហោចណាស់មួយរយៈ។ នេះបើយោងតាមកាសែត New York Times សរសេរកាលពីថ្ងៃព្រហស្បតិ៍។
ការស្កែនមើលខួរក្បាលស្ដ្រីម្នាក់វ័យ ៥០ ឆ្នាំ ត្រូវបានធ្វើឡើងក្នុងទីក្រុង Detroit លាតត្រដាងថា កោសិកាខួរក្បាលរបស់គាត់បានស្លាប់ ដោយសារតែជំងឺកូវីដ៩។
ហើយការវាយប្រហារលើប្រព័ន្ធសរសៃប្រសាទបែបនេះក៏កើតឡើងនៅអ៊ីតាលី និងចិនផងដែរ។
ខណៈដែលផលវិបាកលើប្រព័ន្ធសរសៃប្រសាទហាក់ប៉ះពាល់ដល់ចំនួនមនុស្សតូចក្នុងចំណោមអ្នកជំងឺកូរ៉ូណាជាង ៧០០.០០០ នាក់នៅជុំវិញពិភពលោក របាយការណ៍នេះបានបង្ហាញពីរូបភាពគួរឱ្យព្រួយបារម្ភនៃលទ្ធភាពរបស់វាសម្រាប់ផលប៉ះពាល់រយៈពេលយូរអង្វែង៕