នៅថ្ងៃទី៤ ខែមេសា ចិន និងបណ្តាប្រទេស ស្ថិតក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ទាំង៧៧ប្រទេស ហៅកាត់ថា G-77 បានអំពាវនាវឲ្យបញ្ចប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ដើម្បីទប់ស្កាត់នូវការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។
នៅក្នុងសេចក្តីប្រកាស បណ្ដាប្រទេសកំពុងអភិវឌ្ឍបានចេញសេចក្តីប្រកាសថា ការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច ជាឯកតោភាគី នឹងជះឥទ្ធិពលដ៏អាក្រក់បំផុតដល់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩។
បណ្ដាប្រទេស G-77 បានព្រមានថា ការដាក់ទណ្ឌកម្មទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនសម្ភារបរិក្ខារពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ដូច្នេះត្រូវតែលុបចោលជាបន្ទាន់នូវច្បាប់ ដាក់ទណ្ឌកម្មទាំងឡាយនេះ។
ទោះជាយ៉ាងណា អាមេរិកបានច្រើនចោលជាច្រើនលើកមកហើយ ចំពោះសំណើលុបចោលទណ្ឌកម្មដល់បណ្តាប្រទេសនានា ដូចជា អ៊ីរ៉ង់ វេណេហ្ស៊ុយអេឡា កូរ៉េខាងជើង គុយបា …ជាដើម។ ការទាមទារឲ្យលុបចោលទណ្ឌកម្មនោះ ក៏ដើម្បីឲ្យប្រទេសទាំងនេះមានសមត្ថភាព ក្នុងការទប់ស្កាត់កូវីដ-១៩។
G-77 គឺជាក្រុមប្រទេសកំពុងអភិវឌ្ឍ នៅក្នុងអង្គការសហប្រជាជាតិ ហើយប្រទេសទាំងនោះមានតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ក្រុមប្រទេសG-77 មានពលរដ្ឋសរុប រហូតដល់ទៅជាង៨០ភាគរយ នៃពលរដ្ឋនៅលើពិភពលោក (ជាង៧ពាន់លាននាក់់ នេះបើតាមវើលដូម៉ែទ័រ)៕ ប្រែសម្រួលដោយ៖ MEO