Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាត្រីដំបូង នៃច្បាប់គ្រាអាសន្ន នៅប្រទេសថៃ​ ដើម្បីទប់ស្កាត់កូវីដ-១៩

ច្បាប់​អាសន្ន នៅទូទាំងប្រទេសថៃ បានចាប់ផ្តើមអនុវត្ដ ចាប់ពីវេលាម៉ោង​១០យប់ រហូតដល់ម៉ោង​៤ព្រឹក ​ដោយបានចូលជាធរមាន នៅយប់ថ្ងៃទី​៣ ខែមេសា។ ច្បាប់នេះមិនទាន់កំណត់ពេលវេលា ត្រូវលុបចេញវិញនោះឡើយ ដោយអាស្រ័យទៅលើស្ថានភាពកូវីដ-១៩ ។

សារព័ត៌មាន ​ Channel News Asia ​បានផ្សាយថា នៅយប់ទីមួយ នៃច្បាប់គ្រាអាសន្ននោះ ប៉ូលិស និងទាហាន បិទម៉ាស់ការពារ នៅគ្រប់ទីកន្លែង ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់របស់ពលរដ្ឋ​។ ទីតាំងត្រួតពិនិត្យ មានចំនួន៤២១កន្លែង នៅទូទាំងប្រទេសថៃ ដើម្បីទប់ស្កាត់ដល់អ្នកបំពាន។

នៅក្នុងទីក្រុងបាងកកជាទីកន្លែង មានមនុស្សច្រើន ទាំងថ្ងៃទាំងយប់​ ពិសេសគឺទីក្រុងភ្លើងពណ៌ ហើយមានមនុស្សច្រើន នៅពេលយប់ ក៏ត្រូវបិទ នៅត្រឹមម៉ោង​១០យប់ដែរ​។ ពលរដ្ឋ​ដែលធ្វើដំណើរ នៅតាមផ្លូវ នឹងត្រូវប្រញាប់វិលត្រឡប់ទៅផ្ទះសម្បែងវិញ​ ដោយសារខ្លាចល្មើសនឹងច្បាប់ហាមប្រាម​ចូលជាធរមាន។ អ្នកបំពានច្បាប់ ​អាចនឹង​ត្រូវជាប់គុក រយៈពេល​២ឆ្នាំ ​ឬពិន័យ​ជាប្រាក់៤ម៉ឺនបាត ឬស្មើនឹង១២១៥ដុល្លារ។

ឧបនាយករដ្ឋមន្ត្រីថៃ​ លោក Wissanu Krea-ngam កាលពីថ្ងៃទី​៣ ខែមេសា បានបញ្ជាក់ថា ច្បាប់បម្រាបគោចរ​៦ម៉ោង នាពេលយប់ អាចនឹងបន្តអនុវត្ត រយៈពេលវែង បើទោះជាការឆ្លងរាលដាល នៃ​កូវីដ-១៩ គ្រប់គ្រង​បានទាំងស្រុងក្តី។ លោកបន្តទៀតថា ការបិទទីក្រុងបាងកក នៅពេលថ្ងៃ គឺពិបាកសម្រេច​ណាស់៕ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9101973