ក្រុមហ៊ុនស្រាបៀរ កូរ៉ូណាផ្អាកការផលិត ក្រោយខាតរាប់រយលានដុល្លារ ដោយសាគេស្អប់ឈ្មោះដូចវីរុសកំណាច
បរទេស៖ យោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣មេសាម្សិលមិញ ថាក្រុមហ៊ុនស្រាបៀរ Grupo Modelo ដែលផលិតស្រាបៀរកូរ៉ូណា បានសម្រេច ផ្អាកផលិតកម្ម របស់ខ្លួន
ដោយសារតែជំងឺរាតត្បាតថ្មី កូរ៉ូណា បានធ្វើឱ្យវាក្លាយជាស្រា បៀបរដែលគេស្អប់ដល់កំពូលក្នុងអំឡុងពេលមានវិបត្តិសុខភាព ហើយនឹងមិនត្រូវបានផលិតទៀតទេ បន្ទាប់ពីម៉ិកស៊ិកយល់ថាវាមិនចាំបាច់។
ការភ័យខ្លាចអត់ស្រាបៀរផឹកបានជំរុញឱ្យមានការសម្រុកទិញភ័យទាំងស្លន់ស្លោ ជាមួយនឹងរូបភាពជាច្រើនបានបង្ហាញហាងនានានៅម៉ិកស៊ិកឃើញសុទ្ធតែសា្របៀរពេញៗរទេះ លើកលែងតែស្រាបៀរកូរ៉ូណា ដែលគ្មានមនុស្សទិញ។
ក្រុមហ៊ុនស្រាបៀរ Grupo Modelo ដែលផលិតស្រាបៀរកូរ៉ូណា បាននិយាយថា ខ្លួនកំពុងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនឱ្យនៅកម្រិតទាបបំផុតស្របតាមបទបញ្ជារបស់រដ្ឋាភិបាលម៉ិកស៊ិក៕ ប្រភព៖ Daily Mail