Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អស្ចារ្យមែន! អ្នកជំងឺ​កូវីដ​នៅ​កម្ពុជា បន្ត​សះស្បើយ ១៥នាក់ និង​គ្មាន​ករណី​ឆ្លង​ថ្មី​

ភ្នំពេញ៖ ស្ថានភាព​រីករាល​ដាលវីរុស​កូវីដ​ ១៩ នៅ​កម្ពុជា ហាក់​កំពុង​បង្ហាញ​ពី​ភាព​វិជ្ជមាន​ច្រើន ដោយ​កាល​ពី​ថ្ងៃ​សុក្រ ទី ៣ មេសា គឺ​មិន​មាន​ករណី​ឆ្លង​ថ្មី​នោះឡើយ ខណៈ​ចំនួន​អ្នក​ជាសះ​ស្បើយ​​​ពី​ជំងឺ​កូវីដ ១៩ កើត​ឡើង ១៥ នាក់​បន្ថែម​ទៀត។

យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​សៅរ៍ ទី៤ មេសា​នេះ គឺ​មិន​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ ហើយ​ត្រូវ​ចាត់​ទុក​ជា​លើក​ទី២ សម្រាប់​កម្ពុជា ចាប់​តាំង​ពី​មាន​ការរីករាល​ដាល​ក្នុង​ប្រទេស​ប្រមាណ​ជាង​មួយ​ខែ​កន្លង​មក​នេះ។

សម្រាប់អ្នក​ជំងឺ​ជា​សះស្បើយ​ទាំង ១៥នាក់ មាន​ជន​ជាតិ​ម៉ាឡេស៊ី​ ២នាក់នៅ​ខេត្ត​កំពត ជន​ជាតិ​ខ្មែរ​ម្នាក់ នៅ​បាត់​ដំបង ជនជាតិ​ខ្មែរ​ម្នាក់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់​នៅ​ភ្នំពេញ ជន​ជាតិបារាំង ៩នាក់ មាន​ស្រ្តី ៤នាក់ និង​បុរស ៩នាក់​នៅ​ខេត្ត​ព្រះសីហនុ និង​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ទេសចរណ៍​ជន​ជាតិ​បារាំង ក៏​ជាសះស្បើយ​ហើយ​ដែរ។

សរុបករណី​វីរុស​កូវីត ១៩ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ករណី​ឆ្លង​សរុប​មាន ១១៤ករណី និង​ជា​សះស្បើយ​មាន ៤៩នាក់៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9101649