នៅថ្ងៃទី៤ ខែមេសានេះ ចិនបានកាន់ទុក្ខទូទាំងប្រទេស រយៈពេល១ថ្ងៃ ដើម្បីគោរពដល់វិញាណក្ខន្ធរបស់ជនរងគ្រោះ ស្លាប់ដោយសារកូវីដ-១៩។
គិតដល់ថ្ងៃទី៣ ខែមេសា ចិនមានអ្នកឆ្លង ៨២៨៧៥នាក់ និងស្លាប់៣៣៣៥នាក់ ដោយសារតែកូវីដ-១៩ ក្នុងនោះមានក្រុមគ្រូពេទ្យជួរមុខ១៤នាក់ ដែលបានពលី ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ ក្នុងថ្ងៃកាន់ទុក្ខនេះដែរ ក្រៅពីប្រទេសចិន បណ្តាស្ថានទូតទាំងអស់ នៅក្រៅប្រទេស ក៏ត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាល ហើយសកម្មភាពនានាក៏ត្រូវបានផ្អាកផង។ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមេសា ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានរយៈពេល៣នាទី ហើយមធ្យោបាយធ្វើដំណើរទាំងអស់ ក្នុងនោះមានទាំងរថយន្ត រថភ្លើង …ត្រូវឈប់ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះស្លាប់ដោយសារកូវីដ-១៩។
ពិធីកាន់ទោសនៅទូទាំងប្រទេស គឺជាការបង្ហាញក្តីឈឺចាប់ដល់អ្នកស្លាប់ ដោយសារកូវីដ-១៩ អ្នកដែលបានលះបង់ជួយទប់ស្កាត់។
កាលពីខែឧសភា ឆ្នាំ២០០៨ ចិនក៏ធ្លាប់កាន់ទុក្ខ នៅទូទាំងប្រទេស គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ដែលបានស្លាប់ រហូតដល់ ៦៩០០០នាក់ ដោយសារការគ្រោះរញ្ជួយដី នៅខេត្តស៊ីនជាំង៕ ប្រែសម្រួលដោយ៖MEO