Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សារដ៏ល្អ២ក្នុងពេលតែមួយ ជាការព្រួយបារម្ភរបស់កញ្ញា ស៊ុយ បូណាវីន ចំពោះប្រជាជនកម្ពុជា

តាមរយៈសារ ពីកញ្ញា ស៊ុយ បូណាវីនដែលជាអតីតបវរកញ្ញា Miss Cosmo world 2019 បានបង្ហាញពីអារម្មណ៍តក់ស្លុតនិងសុំឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលកំពុងប្រឈមមុខនិងមេរោគសកលមួយមានឈ្មោះថា Covid-19 ដែលវាបានវាយប្រហារជុំវិញពិភពលោក កំពុងព្រួយបារម្ភយ៉ាងខ្លាំងនៃការវិវត្តន៍មេរោគនេះ ។

កញ្ញា ស៊ុយ បូណាវីន សុំអំពាវនាវចំពោះប្រជាជនទាំងអស់សូមចូលរួមការពារខ្លួន គ្រួសារដោយនៅផ្ទះ និងបញ្ឈប់ការជួបជុំមិត្តភក្តិនៅទីប្រជុំជន ត្រូវសំអាតអនាម័យខ្លួន លាងដៃឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសគឺគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមជាមួយគ្នានោះផងដែរ ក្រៅពីការព្រួយបារម្ភ បញ្ហាមេរោគកូវីដ១៩ តារាបង្ហាញម៉ូដរូបនេះ ក៏បានស្នើរសុំឲ្យប្រជាពលរដ្ឋទាំងអស់ងាកមកចាប់អាម្មណ៍ គ្រោះធម្មជាតិផងដែរ ព្រោះនៅដើមខែមេសា យើងសង្កេតឃើញថានៅតាមតំបន់ខ្លះ គឺមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ព្រមទាំងមានផ្គ រន្ទះកើតឡើងដោយសារ បាតុភូតធម្មជាតិ ដូច្នេះ កញ្ញា ស៊ុយ បូណាវីន សំណូមពរទៅដល់ប្រជាពលរដ្ឋបណ្តាប្រទេសទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់វាលទំនាប  ព្យាយាមតាមដានសេចក្តីប្រកាសពីផេកនៃក្រសួងធនធានទឹក និងឧត្តុនិយម ឲ្យបានជាប់លាប់ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីគ្រោះធម្មជាតិ ដែលអាចមានពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះតទៅ ៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9101581