Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាល ស្នើសុំឱ្យមានការប្រជុំលើច្បាប់ស្តីពីការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

យោងតាមសេចក្តីស្នើសុំរបស់រដ្ឋាភិបាល ដើម្បីជម្រាបជូន សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មេត្តាជ្រាបថា រាជរដ្ឋាភិបាលត្រូវការជាចាំបាច់នូវច្បាប់ស្តីពីការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ជាការប្រញាប់ដើម្បីអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន។

អាស្រ័យដោយរយៈពេលនេះ ព្រឹទ្ធសភាកំពុងស្ថិតក្នុងវិស្សមកាលនៅឡើយ សូមសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មេត្តាកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះបន្ទាប់ពីរដ្ឋសភាពិនិត្យ និងអនុម័តរួច និងបញ្ជូនដល់ព្រឹទ្ធសភា ដោយអនុគ្រោះ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9101092