Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Napoli ត្រៀមយកអតីតខ្សែប្រយុទ្ធរបស់ខ្លួនត្រឡប់ទៅកាន់ទឹកដីអ៊ីតាលីជាលើកទីពីរ

ក្លិបបាល់ទាត់ Napoli ត្រូវបានរាយការណ៍មកថា កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិបអ្នកមានបារាំង PSG នៅរដូវក្តៅនេះ។

យោងតាមកាសែតអ៊ីតាលី Tuttosport បានឱ្យដឹងថា ក្លិប Napoli កំពុងចង់បានខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរាហ្គាយខាងលើទៅចូលរួមក្រុមសារជាថ្មី ក្រោយបានចែកផ្លូវគ្នាអស់រយៈពេលជាង១០ឆ្នាំ មកនេះ។

Napoli ចង់បានខ្សែប្រយុទ្ធរូបនេះមកចូលរួមក្រុមជាលើកទីពីររបស់ខ្លួនក្នុងតម្លៃ ៦លានអឺរ៉ូ នៅរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គេនឹងត្រូវអស់សុពលភាពជាមួយក្លិបអ្នកមានបារាំងក្រោយចប់រដូវកាលនេះ។

Cavani ត្រូវបានក្លិប PSG ចុះហត្ថលេខានៅឆ្នាំ២០១៣ ពីក្លិប Napoli ក្នុងតម្លៃខ្លួន ៦៤លានអឺរ៉ូ ដោយពេលនោះរូបគេកំពុងតែធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅទឹកដីអ៊ីតាលី ទើបធ្វើឱ្យក្លិបអ្នកមាននៅបារាំងមួយនេះសម្រេចចុះកុងត្រាជាមួយតែម្តង។

ក្រោយលេងឱ្យ PSG ជាង ១០ឆ្នាំ មកនេះ ខ្សែប្រយុទ្ធ Cavani រកគ្រាប់បាល់បាន ២០០គ្រាប់ ក្នុងការបង្ហាញខ្លួនជាង ៣០០ប្រកួត កន្លងទៅ។

យ៉ាងណាមិញ Napoli នឹងត្រូវប្រឈមមុខជាមួយក្លិប Inter Miami របស់កីឡាករ David Beckham និង Boca Juniors នៅប្រទេស អាហ្សង់ទីន ផងដែរ ក្នុងការប្រជែងនាំយកខ្សែប្រយុទ្ធរូបនេះមកចូលរួមក្រុមនៅរដូវក្តៅ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ daily mail

from: https://tnaot.com/km/m/detail/article/9100999