Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសមានសតិមិនប្រក្រតីម្នាក់ យកកាំបិតចាក់សម្លាប់មនុស្សជាច្រើននាក់

បុរសមានសតិមិនប្រក្រតីម្នាក់ យកកាំបិតចិតបន្លែដើរចាក់គេឯង បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឈើទាល ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កររូបនេះមានសតិមិនប្រក្រតី តែងតែដើររករឿង និងជេរបញ្ចោរអ្នកជិតខាងរាល់ពេល លុះដល់ថ្ងៃកើតហេតុជនបង្ករបានស្រែកនៅក្រោយផ្ទះឱ្យគេជួយ ប៉ុន្តែគ្មានអ្នកណាធ្វើអ្វីគាត់នោះទេ បន្ទាប់ពីស្រែករួចគាត់ក៏បានដើរសំដៅមករកជនរងគ្រោះដែលកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ ដោយបានចាប់សក់ និងយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានបន្តទៀតថា ខណៈពេលដែលកូនប្រុស-ស្រីរបស់ជនរងគ្រោះចំនួន ០២នាក់ បានឃើញហេតុការណ៍ហើយចូលទៅជួយ ក៏ត្រូវជនបង្ករចាក់នឹងកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះមានឈ្មោះ រិន សៃ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានស្នាមរបួសចំនួន ០៦កន្លែង បានស្លាប់បាត់បង់ជីវិត។ ចំណែកជនរងគ្រោះជាកូនមានឈ្មោះ ឡេង លីម ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាកូនប្រសារ បានរងរបួសធ្ងន់ និងឈ្មោះ សៃ ណៃ ភេទស្រី អាយុ ៣៧ឆ្នាំ ត្រូវជាកូនបង្កើតសព រងរបួសស្រាល ទាំងពីរនាក់បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។

ចំណែកជនបង្ករមានឈ្មោះ សាត ណូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានសតិមិនប្រក្រតី មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានស្នាមរបួសលើ.កខាងស្តាំ ០១កន្លែង ប្រអប់ដៃឆ្វេង ០១កន្លែង និងលើ.កដៃឆ្វេង ០១កន្លែង។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនចាប់បញ្ជូនខ្លួនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

from: https://tnaot.com/km/m/detail/article/9100977