Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បង្រ្កាប​ទី​តាំង​ល្បែង​ស៊ី​សង​ក្នុង​ទឹក​ដី​ខណ្ឌ​ចំការមន ឃាត់​ខ្លួន​មនុស្ស​៥នាក់

ភ្នំពេញ៖ មនុស្ស​យ៉ាង​ហោច​ណាស់ ៥នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសងមួយ​កន្លែង​ក្នុង​ទឹក​ដី​ខណ្ឌ​ចំការមន។ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន កាល​ពី​រសៀល​ថ្ងៃ ទី៣ ខែមេសា ខណៈ​ទីតាំង​ល្បែង​ស៊ីសង​អនឡាញ​មួយ​នេះ បើក​លួច​លាក់ក្នុង​ហាង​កាហ្វេ​យីហោ ម្លប់ជ្រៃ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ ៤៧៤ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​ខាង​លើ​នេះ សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប ៥នាក់ និង​សម្ភារ​សម្រាប់​លែង​ភ្នាល់​ស៊ីសង​គ្រប់ប្រភេទ​មួយ​ចំនួន រួម​ទាំង​ម៉ូតូ​ចំនួន ១០គ្រឿង។

មក​ទល់​នឹង​ពេល​នេះ ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​ធ្វើ​ការ​សួរ​នាំ និង​ចាត់​ការ​តាម​និតិវិធី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9100717