បើគិតត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) កូវីដ១៩ បានបន្ដសម្លាប់ប្រជាជាតិ នៅក្នុងតំបន់អាស៊ាន កើនឡើង៣៩៦នាក់ ក្នុងចំណោមអ្នកជំងឺជិត១២ពាន់នាក់។
បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាននេះ ម៉ាឡេស៊ី ក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ ដោយកើនឡើងដល់៣៣៣៣នាក់ ក្នុងនោះស្លាប់៥៣នាក់ និងជាសះស្បើយ៨២៧នាក់។ ហ្វីលីពីន មានអ្នកឆ្លង៣០១៨នាក់ ក្នុងនោះស្លាប់១៣៦នាក់ និងជាសះស្បើយ៥២នាក់។
ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង១៩៨៦នាក់ ក្នុងនោះស្លាប់១៨១នាក់ និងជាសះស្បើយ ចំនួន១៣៤នាក់។ ថៃ មានអ្នកឆ្លងកើនឡើង១៩៧៨៧នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង១៩នាក់ និងជាសះស្បើយ៥៨១នាក់។ សិង្ហបុរី មានអ្នកឆ្លងកើនឡើង១១១៤នាក់ ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ២៦៦នាក់។
ជាមួយគ្នានេះដែរ ប្រទេសវៀតណាម មានអ្នកឆ្លងកើនឡើង៣៣២នាក់ ក្នុងនោះជាសះស្បើយ៨៥នាក់។ ប៊្រុយណេមានអ្នកឆ្លង១៣៣នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ៥៦នាក់។ កម្ពុជា មានអ្នកឆ្លង ១១៤នាក់ និងជាសះស្បើយ៣៥នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង២០នាក់ ក្នុងនោះស្លាប់ម្នាក់។ ឡាវមានអ្នកឆ្លង១០នាក់។
នៅក្នុងតំបន់អាស៊ាននេះ ប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេ គឺ ឥណ្ឌូនេស៊ី ដោយមានអ្នកស្លាប់ បន្ដកើនឡើងចំនួន១៨១នាក់៕ ប្រែសម្រួលដោយ Nuon