Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គិលានុបដ្ឋាយិកាអាមេរិក ធ្វើបាតុកម្មដោយខ្វះសម្ភារការពារ ខណៈទៅព្យាបាលអ្នកជំងឺកូវីដ-១៩

គិលានុបដ្ឋាយិកា នៅទីក្រុងញូវយ៉ក​ ប្រមាណជាង​៣០នាក់នាំគ្នាធ្វើបាតុកម្ម​ នៅមុខ​មន្ទីរសុខាភិបាល ទីក្រុងញូវយ៉ក​ ដើម្បីប្រឆាំងការខ្វះខាតសម្ភារការពារឆ្លងវីរុសកូវីដ-១៩ ​ខណៈទៅព្យាបាលអ្នកជំងឺផ្ទាល់។

អ្នកស្រី​ Leyrose McIntyre ជាគិលានុបដ្ឋាយិកា​ដែលបានចូលរួមធ្វើបាតុកម្មនោះ បានបញ្ជាក់ថា​ «ទាហានមិនអាចធ្វើសង្គ្រាមបានឡើយ បើមិនមានកាំភ្លើង​។ ហេតុអ្វីគិលានុបដ្ឋាយិកា ទៅធ្វើការ នៅកន្លែងគ្រោះថ្នាក់ ដោយគ្មានសម្ភារការពារ?

ការធ្វើបាតុកម្មខាងលើនេះ បានកើតឡើង ក្រោមការដឹកនាំរបស់សមាគមគិលានុបដ្ឋាយិកា ក្នុងរដ្ឋញូវយ៉ក​ ហើយនេះជាបាតុកម្មដ៏កម្រ​ ខណៈរដ្ឋនេះបានហាមប្រាមពលរដ្ឋជួបជុំគ្នា​។

បាតុកម្មបានធ្វើឡើង នៅខាងក្រៅមជ្ឈមណ្ឌល​សុខាភិបាល Montefiore ស្ថិតក្នុងតំបន់ Bronx ហើយអ្នកចូលរួមបានការពារយ៉ាងល្អបំផុត ដោយឈរឆ្ងាយពីគ្នា ហើយលើកបដា ប្រឆាំងនឹងកង្វះបរិក្ខារពេទ្យ។

សកម្មភាព​ខាងលើរបស់គិលានុបដ្ឋាយិកានេះ បានកើតឡើង ក្រោយមានអ្នកឆ្លង និងស្លាប់ នៅអាមេរិក បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន​ដោយកូវីដ-១៩ ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9100480