Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Szczesny កំពុងត្រៀមខ្លួនចាកចេញពីអ៊ីតាលីឱ្យបានឆាប់បំផុត ដោយសារមូលហេតុមួយនេះ

អ្នកចាំទី Wojciech Szczesny របស់ក្លិបសេះបង្កង់ Juventus ត្រូវបានរាយការណ៍ថា នឹងចាកចេញពីប្រទេស អ៊ីតាលីនាពេលខាងមុខ ដើម្បីជម្លៀសខ្លួនពីការរីករាលដាលនៃវីរុសកូរ៉ូណានៅប្រទេសមួយនេះ។

យោងតាមកាសែតអ៊ីតាលី Calciomercato បានឱ្យដឹងថា អ្នកចាំទីវ័យ២៩ឆ្នាំ ខាងលើកំពុងត្រៀមខ្លួនចាកចេញពីប្រទេស អ៊ីតាលី ឆ្ពោះទៅកាន់ប្រទេស ប៉ូឡូញ ដែលជាទឹកដីកំណើតរបស់ខ្លួនវិញ ក្រោយនៅអ៊ីតាលីមានឆ្លងនិងស្លាប់ដោយសារវីរុសខាងលើចេះតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ម្ល៉ោះហើយខ្លួនគេផ្ទាល់នឹងវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ ដើម្បីរក្សាសុវត្ថិភាពពីការឆ្លងនូវវីរុសមួយនេះ។

បើគិតមកត្រឹមពេលបច្ចុប្បន្ន កីឡាកររបស់ក្លិបសេះបង្កង់ខាងលើបាននាំគ្នាចាកចេញពីទឹកដី Turin អស់មួយចំនួនហើយ ដោយក្នុងនោះគេសង្កេតឃើញមានដូចជា កីឡាករ Cristiano Ronaldo, Gonzalo Higuain, Miralem Pjanic, Douglas Costa, Danilo និង Alex Sandro ជាដើម ហើយអ្នកទាំងអស់នេះសុទ្ធតែបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនផងដែរ។

Szczesny កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ក្រោយរូបគេតែងបានឮដំណឹងពីចំនួនអ្នកស្លាប់ជារៀងរាល់ថ្ងៃនៅកន្លែងដែលខ្លួនកំពុងរស់នៅបច្ចុប្បន្ន ខណៈដែលស្ថានភាពនៅអ៊ីតាលីពេលនេះកំពុងតែប្រកាសអាសន្នបិទទីក្រុងមួយចំនួនខ្លះហើយដែរ ម្ល៉ោះហើយខ្លួនគេក៏កំពុងតែព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យមានការចាកចេញពីទីនេះក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9100441