Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដូណាល់ ត្រាំ ជួបប្រជុំជាបន្ទាន់ជាមួយមន្ត្រី​គ្រប់គ្រងថាមពលប្រេង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សា​ជាមួយថ្នាក់ដឹកនាំ នៃវិស័យប្រេងរបស់អាមេរិក ស្តីពីវិធានការ​ជួយហិរញ្ញវត្ថុដល់វិស័យមួយនេះ។ ជាមួយគ្នានេះដែរ អាមេរិកក៏នឹងដំឡើង​ពន្ធនាំចូលប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ។

នៅក្នុងជំនួបពិភាក្សា នៅសេតវិមាន​ នាថ្ងៃទី ៣ខែមេសា​ ដោយមានការចូលរួម ពី​មេដឹកនាំ នៃក្រុមហ៊ុន Chevron, Exxon និង Occidental Petroleum ផងដែរ។ កិច្ចប្រជុំខាងលើនេះ បានកើតឡើង ក្រោយពេល​ក្រុមហ៊ុន​ប្រេង​របស់​អាមេរិក រងការខាតបង់ជាច្រើន ដោយសារតម្រូវការប្រើប្រាស់ធ្លាក់ចុះយ៉ាងខ្លាំង ​ហើយតម្លៃក៏ធ្លាក់ចុះថែមទៀត​។

តំណាងរាស្ត្រអាមេរិក​ លោក Roger Wicker និង Jim Inhofe បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ស្ដីពីវិស័យប្រេង​ ដោយជំរុញឲ្យប្រធានាធិបតីអាមេរិក ដំឡើងពន្ធនាំចូលប្រេង មកពីបណ្តាប្រទេសជាសមាជិក OPEC ដើម្បី​ធានាដល់សន្តិសុខជាតិ។ 

តម្លៃប្រេងនៅលើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសារតែការឆ្លងរាលដាល នៃកូវីដ-១៩។ ប្រទេសជាច្រើនបានសម្រេចដាក់ប្រទេសក្នុងគ្រាអាន្ន ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ ទើប​រថយន្តក៏ឈប់វិលកង់ ពលរដ្ឋ​ត្រូវនៅក្នុងផ្ទះ។ ដោយសារតេកត្ដាទាំងនេះ ទើបធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃ​ខ្លាំង មិនធ្លាប់មានពីមុនមក​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9100429