ភ្នំពេញ៖ រថយន្តដឹកខ្សាច់ បើកប្រញាប់បំពានភ្លើងស្តុបក្រហម ជ្រុលទៅបុកអេស្កាវ៉ាទ័រ កំពិតជាប់គ្នាស្ទះពេញផ្លូវ តែសំណាងល្អតែកុងមិនស្លាប់។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង ២រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
ស្ថិតនៅចំនុចស្តុបអតីតរង្វង់មូលទួលគោក ផ្លូវ២១០សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអេស្កាវ៉ាទ័រមួយគ្រឿង បើកបរឆ្លងផ្លូវពីលិចទៅកើត ខណៈភ្លើងស្តុបពណ៍ខៀវ រំពេជនោះក៏មានរថយន្តដឹកខ្សាច់មួយគ្រឿងពាក់ស្លាកលេខចង្កូតស្តាំ PP 1527 បើកបរពីទិសដៅពីត្បូងទៅជើង បើកបរយ៉ាងប្រញាប់ បំពានភ្លើងស្តុបក៏បានជ្រុលចង្កូតទៅបុកដងប៉ែលអេស្កាវ៉ាទ័រកៀបជាប់ទៅមុខលែងរួច។
ក្រៅយពេលកើតហេតុសមត្ថកិច្ចខណ្ឌទួលគោក ចុះទៅវាស់វែងរួចស្ទូចយករថយន្ត ដាក់អែបខាងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏ និងឲ្យភាគីទាំងសងខាងដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។ ដោយ សួងសាម