ថ្នាក់ដឹកនាំរបស់ Premier League នឹងធើ្វការពិភាក្សានៅថៃ្ងសុក្រនេះ ដើម្បីសម្រេចទៅលើប្រធានបទការកាត់ថៃ្លនឿយហត់របស់កីឡាករចំនួន២៥%។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News បានឲ្យដឹងថា លីគដែលត្រូវបានគេចាត់ទុកថាជាក្របខណ្ឌដែលសម្បូរទៅដោយក្លឹបធំៗ និងរកចំណូលបានច្រើនជាងគេលើលោកនេះ កំពុងពិចារណាកាត់បន្ថយចំណូល ជាពិសេសគឺទៅលើកីឡាករក្នុងក្លឹបទាំង២០ ចំនួន២៥% នៃថៃ្លពលកម្មប្រចាំសប្ដាហ៍របស់ពួកគេ ដើម្បីជួយសម្រួលដល់ក្លឹបរៀងៗខ្លួន ក្នុងការមានថវិកាបើកទៅឲ្យបុគ្គលិកធម្មតា។
ការកាត់បន្ថយ២៥% នៃចំនួនថវិការបស់កីឡាករ នឹងធើ្វឲ្យក្លឹបអាចមានចំណូលគ្រប់គ្រាន់ សម្រាប់ទប់នៃការចំណាយផ្សេងៗ ជាពិសេសគឺការបើកប្រាក់ទៅដល់បុគ្គលិកធម្មតាក្នុងក្លឹប ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគេ៕
ប្រភព៖ Sky News